លោក Pompeo: «ខ្ញុំចង់ទៅទីក្រុងតេហេរ៉ង់ដើម្បីនិយាយទៅកាន់ប្រជាជនអ៊ីរ៉ង់ដោយផ្ទាល់ តែរដ្ឋាភិបាលអ៊ីរ៉ង់មិនព្រម»

(វ៉ាស៊ីនតោន)៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក ម៉ៃក៍ ប៉ុមប៉េអូ បានអះអាងថា អ៊ីរ៉ង់មិនអនុញ្ញាតឱ្យលោកបំពេញដំណើរទស្សនកិច្ច ទៅកាន់ទីក្រុងតេហេរ៉ង់ដើម្បីនិយាយដោយផ្ទាល់ ទៅកាន់ប្រជាជនអ៊ីរ៉ងនោះទេ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅព្រឹកថ្ងៃចន្ទ ទី២៩ ខែកក្កដា ឆ្នាំ២០១៩។

លោក ប៉ុមប៉េអូ ធ្វើការកត់សម្គាល់បែបនេះ ក្នុងសារមួយបង្ហោះលើ Twitter កាលពីថ្ងៃអាទិត្យ (ម៉ោងនៅវ៉ាស៊ីនតោន) និងចំពេលដែលទំនាក់ទំនងរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេហេរ៉ង់កំពុងមានភាពតានតឹងនឹងគ្នាជាអតិបរមា។ លោករដ្ឋមន្ត្រីការបទេស អាមេរិករូបនេះបានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំធ្លាប់បានដាក់សំណើរបំពេញទស្សនកិច្ចទៅកាន់ ទីក្រុងតេហេរ៉ង់ ដើម្បីនិយាយដោយផ្ទាល់ទៅកាន់ប្រជាជនអ៊ីរ៉ង់... ប៉ុន្តែរបបដឹកនាំអ៊ីរ៉ង់មិនបានទទួលយកសំណើរបស់ខ្ញុំនោះទេ ខណៈយើងមិនព្រួយបារម្ភ ឬភ័យខ្លាចអ្វីទេ ចំពោះការធ្វើដំណើររបស់ក្រុមមន្ត្រីអ៊ីរ៉ង់ មកកាន់ទីក្រុងវ៉ាស៊ីនតោន ជាទីដែលពួកគេអាចនិយាយដោយសេរី»។
គួរជម្រាបថា ទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បានចាប់ផ្តើមកើនឡើងនូវភាពតានតឹងជាមួយគ្នា ក្រោយលោក ដូណាល់ ត្រាំ ដកសហរដ្ឋអាមេរិកចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរ កាលពីឆ្នាំ២០១៨ ហើយភាពតានតឹងនេះកាន់តែឡើងកម្ដៅទ្វេឡើង បន្ទាប់ពីយោធាអ៊ីរ៉ង់ បាញ់ទម្លាក់យន្ដហោះដ្រូនអាមេរិកមួយគ្រឿង កាលពីខែមិថុនាកន្លងទៅ៕

Comments

Popular posts from this blog

បញ្ជីរាយនាមកីឡាករក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ចំនួន៣០នាក់ លេីកទី១

អ៉ីរ៉ង់ បដិសេធការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម រហូតដល់៨៤% ដែលលើកឡើងដោយ IAEA និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច

សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេស យកចិត្តទុកដាក់រឿងអនាម័យ ពេលកម្ពុជារៀបចំការប្រកួតស៉ីហ្គេម