តំណាង UN ព្រមានពីការប្រយុទ្ធគ្នាកាន់តែសាហាវ នៅទីក្រុងទ្រីប៉ូលីប្រទេសលីប៊ី ខណៈអ្នកស្លាប់កើនដល់ជាង១ពាន់នាក់!
(ទ្រីប៉ូលី)៖ ប្រេសិតពិសេសរបស់អង្គការសហប្រជាជាតិ ប្រចាំនៅប្រទេសលីប៊ីលោក ហ្គាស្សាន សាឡេម (Ghassan Salame) បានព្រមានអំពីការកើនឡើង នៃជម្លោះប្រដាប់អាវុធដ៏សាហាវ នៅក្នុងរដ្ឋធានីលីប៊ីរវាងកងទ័ពឧទ្ទាម ដែលមានមូលដ្ឋាននៅភាគខាងកើតនៃផ្ទៃប្រទេស និងកងទ័ពរដ្ឋាភិបាលដែលគាំទ្រដោយ អង្គការសហប្រជាជាតិនៅក្រុងទ្រីប៉ូលី។ នេះបើយោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារព័ត៌មានស៊ីនហ៊ួ នារសៀលថ្ងៃច័ន្ទ ទី ២៩ ខែកក្កដា ឆ្នាំ ២០១៩។
តាមរយៈបេសកកម្មគាំទ្ររបស់អង្គការសហប្រជាជាតិនៅលីប៊ី ដែលហៅកាត់ថា (UNSMIL) បានឲ្យដឹងថា «ពួកគេបានពិភាក្សាអំពីការវិវត្តចុងក្រោយនៅក្នុងប្រទេសលីប៊ី និងអំពីមធ្យោបាយដើម្បីវិលត្រឡប់ទៅរកស្ថានភាពសន្តិភាព និងកិច្ចពិភាក្សាឡើងវិញ»។
ក្រុមបេសកកម្មដដែលខាងលើបានបន្ថែមទៀតថា «លោក Salame បានព្រមានអំពីផលវិបាក នៃការកើនឡើងការប្រយុទ្ធ និងការជ្រៀតជ្រែកផ្ទៃក្នុងរបស់ប្រទេសលីប៊ី ពីសំណាក់បរទេសកាន់តែខ្លាំងឡើង»។
គួរជម្រាបថា កងកម្លាំងក្រុមឧទ្ទាមបានដឹកនាំយុទ្ធនាការយោធា ចាប់តាំងពីដើមខែមេសា មកម្ល៉េះ ដើម្បីដណ្តើមកាន់កាប់រដ្ឋធានីទ្រីប៉ូលីពីរដ្ឋាភិបាលដែលគាំទ្រដោយ UN។
បើយោងតាមអង្គការសុខភាពពិភពលោកបានឲ្យដឹងថា រហូតមកដល់ពេលនេះ ចំនួនអ្នកស្លាប់ដោយតែជម្លោះប្រដាប់វុធនៅលីប៊ី កើនឡើងរហូតដល់ជាង ១,០០០នាក់ និងរងរបួសជាង ៥,៧០០នាក់ និង ១២០,០០០នាក់ផ្សេងទៀតត្រូវបង្ខំឲ្យភៀសខ្លួន។
ប្រទេសលីប៊ីបានធ្លាក់ចូលក្នុងស្ថានភាពវឹកវរ និងអសន្តិសុខយ៉ាងខ្លាំងនៅទូទាំងផ្ទៃប្រទេស ចាប់តាំងពីរបបដឹកនាំរបស់ មួអាម៉ា ហ្គាដាហ្វី (Muammar Gaddafi) ត្រូវបានផ្តួលរំលំដោយប្រទេសលោកខាងលិច ដែលដឹកនាំដោយបណ្តាប្រទេសមួយចំនួននៅអឺរ៉ុប និងសហរដ្ឋអាមេរិកកាលពីឆ្នាំ២០១១ មកម្ល៉េះ៕

Comments