ឯកអគ្គរដ្ឋទូតជប៉ុនចប់អាណ្ណត្តិ ជូនពរឲ្យប្រទេសកម្ពុជារីកចម្រើនកាន់តែខ្លាំង និងមិត្តភាពជប៉ុន-កម្ពុជាបន្តជានិរន្ត
(ភ្នំពេញ)៖ លោក HORINOUCHI Hidehisa ឯកអគ្គរដ្ឋទូតប្រទេសជប៉ុន ប្រចាំកម្ពុជា ដែលចប់អាណត្តិរយៈពេល៣ឆ្នាំ នៅចុងខែសីហានេះ នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៩នេះ បានចេញវីដេអូមួយ ដើម្បីជម្រាបលាប្រជាជនកម្ពុជា ដោយបញ្ជាក់ពីសេចក្តីរីករាយ ដែលទទួលបានពីសកម្មភាព របស់លោករយៈពេលកន្លងមកនេះ។
ឆ្លងកាត់នៅរយៈពេល៣ឆ្នាំមកនេះ លោកឯកអគ្គរដ្ឋទូតបានបង្ហាញនូវការជឿជាក់ លើអនាគតត្រចេះត្រចង់ របស់ប្រទេសកម្ពុជា។
ឆ្លងកាត់នៅរយៈពេល៣ឆ្នាំមកនេះ លោកឯកអគ្គរដ្ឋទូតបានបង្ហាញនូវការជឿជាក់ លើអនាគតត្រចេះត្រចង់ របស់ប្រទេសកម្ពុជា។
លោកបានថ្លែងថា «សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះលោកលោកស្រី ក្មួយៗ សម្រាប់ទឹកចិត្តដ៏កក់ក្តៅ និងអនុស្សាវរីយ៍មិនអាចបំភ្លេចបាន។ ខ្ញុំសូនជូនពរសូមមានសុខភាពល្អ សុខភមង្គល និងសូមឲ្យកម្ពុជាបន្តរីកចម្រើន និងមិត្តភាពជប៉ុន-កម្ពុជាបន្តជានិរន្ត។ ជួបគ្នាពេលក្រោយ»៕
Comments