កូរ៉េខាងជើង បាញ់សាកល្បងមីស៊ីលបាលិស្ទីគ ជាលើកទី៧ ចូលក្នុងសមុទ្រជប៉ុន

(សេអ៊ូល)៖ កូរ៉េខាងជើង នៅថ្ងៃសៅរ៍នេះ បានបាញ់សាកល្បងមីស៊ីលបាលិស្ទីគរយៈចំងាយខ្លី ចំនួន២គ្រាប់ ចូលក្នុងសមុទ្រខាងកើត ឬសមុទ្រជប៉ុន បន្ទាប់ពីទីក្រុងព្យុងយ៉ាងថ្កោលទោស ការដាក់ទណ្ឌកម្ម និងសកម្មភាពអរិភាពរបស់សហរដ្ឋអាមេរិក។ នេះបើតាមយោធាកូរ៉េខាងត្បូង ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី២៤ ខែសីហា ឆ្នាំ២០១៩។

យោងតាមយោធាកូរ៉េខាងត្បូង មីស៊ីលដែលបានបាញ់សាកល្បងនៅព្រឹកមិញនេះ គឺជាប្រភេទ មីស៊ីលតែមួយដែលកូរ៉េខាងជើងបានបាញ់សាកល្បងកាលពីប៉ុន្មានសប្ដាហ៍មុន។ យោធា កូរ៉េខាងត្បូងបន្ថែមទៀតថា មីស៊ីលទាំងពីរគ្រាប់នេះត្រូវបានបាញ់ចេញពីតំបន់ Sondok នៃ ខេត្ត Hamgyong ខាងត្បូង មុននឹងវាធ្លាក់ចូលសមុទ្រជប៉ុន។

គួរបញ្ជាក់ថា ការបាញ់សាកល្បងមីស៊ីលរបស់កូរ៉េខាងជើង នៅថ្ងៃសៅរ៍នេះ គឺជាការធ្វើតេស្ដ លើកទី៧ហើយ ចាប់តាំងពីលោក ដូណាល់ ត្រាំ និងលោក គីម ជុងអ៊ុន ជួបគ្នានៅឯតំបន់ ព្រំដែនអន្តរកូរ៉េ កាលពីខែមិថុនាកន្លងទៅ៕

Comments

Popular posts from this blog

បញ្ជីរាយនាមកីឡាករក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ចំនួន៣០នាក់ លេីកទី១

អ៉ីរ៉ង់ បដិសេធការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម រហូតដល់៨៤% ដែលលើកឡើងដោយ IAEA និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច

សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេស យកចិត្តទុកដាក់រឿងអនាម័យ ពេលកម្ពុជារៀបចំការប្រកួតស៉ីហ្គេម