រដ្ឋបាលរាជធានីភ្នំពេញ គ្រោងសង់ស្ពានអាកាសថ្មើរជើងចំនួនពីរទីតាំងទៀត នៅមហាវិថីម៉ៅសេទុង ខាងកើតសាលាបឋមសិក្សាសន្ធរម៉ុក និងខាងលិចផ្សារដើមគរ

(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ​ បានបញ្ជាក់នៅព្រឹកថ្ងៃទី២៤ ខែសីហានេះ បានបញ្ជាក់ឲ្យដឹងថា ខ្លួនមានគម្រោង សាងសង់ស្ពានអាកាសថ្មើរជើងចំនួនពីរទីតាំងទៀត នៅមហាវិថីម៉ៅសេទុង ដែលទី១ នៅខាងកើតសាលាបឋមសិក្សាសន្ធរម៉ុក និងទី២ នៅខាងលិចផ្សារដើមគរ។

ការសាងសង់ស្ពានអាកាសថ្មើរជើងចំនួនពីរទីតាំងបន្ថែមទៀតនេះ គឺសម្រាប់បងប្អូនប្រជាពលរដ្ឋធ្វើដំណើរ ដោយថ្មើរជើងឆ្លងកាត់តំបន់នោះ ប្រកបដោយសុវត្ថិភាព។

Facebook ផ្លូវការរបស់រដ្ឋបាលរាជធានីភ្នំពញបានចុះផ្សាយយ៉ាងដូច្នេះថា «ប្រទេសជាតិមានការអភិវឌ្ឍន៍កាន់តែរីកចំរើន​ ទីក្រុងកាន់តែស៊ីវីល័យ។ រដ្ឋបាលរាជធានីភ្នំពេញ មានគម្រោងស្ថាបនាស្ពានអាកាសថ្មើរជើងចំនួនពីរទីតាំង សម្រាប់បងប្អូនប្រជាពលរដ្ឋធ្វើដំណើរដោយថ្មើរជើងឆ្លងកាត់តំបន់នោះ ប្រកបដោយសុវត្ថិភាព។ គម្រោងទីមួយមានទីតាំងស្ថិត នៅលើមហាវិថីម៉ៅសេទុងខាងកើតសាលាបឋមសិក្សាសន្ធរម៉ុក និងគម្រោងទីពីរមានទីតាំងស្ថិតនៅ លើមហាវិថីម៉ៅសេទុង ខាងលិចផ្សារដើមគរ»៕



Comments

Popular posts from this blog

បញ្ជីរាយនាមកីឡាករក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ចំនួន៣០នាក់ លេីកទី១

អ៉ីរ៉ង់ បដិសេធការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម រហូតដល់៨៤% ដែលលើកឡើងដោយ IAEA និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច

សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេស យកចិត្តទុកដាក់រឿងអនាម័យ ពេលកម្ពុជារៀបចំការប្រកួតស៉ីហ្គេម