អាមេរិកចាត់ទុកបញ្ហាកាស្មៀរ «ដូចគ្រាប់បែកកំណត់ម៉ោងឲ្យផ្ទុះ» និងស្នើសុំធ្វើអាជ្ញាកណ្តាល ដោះស្រាយជម្លោះឥណ្ឌា-ប៉ាគីស្ថាន
(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានចាត់ទុកថា ស្ថានភាពបច្ចុប្បន្ននៅក្នុងតំបន់កាស្មៀរមានភាពស្មុគស្មាញ ប្រៀបបានទៅនឹងគ្រាប់បែកកំណត់ម៉ោង ដែលរង់ចំាតែផ្ទុះតែប៉ុណ្ណោះ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Sputnik នៅល្ងាចថ្ងៃពុធ ទី២១ ខែសីហា ឆ្នាំ២០១៩។
ចំពោះមុខក្រុមអ្នកសារព័ត៌មាននៅឯសេតវិមាន នៅថ្ងៃអង្គារសប្ដាហ៍នេះលោក ត្រាំ ក៏បានបង្ហាញផងដែរពីចេតនាធ្វើជាអ្នកសម្របសម្រួល ក្នុងការដោះស្រាយជម្លោះរវាងឥណ្ឌា និងប៉ាគីស្ថាន។ លោក ត្រាំ បានលើកឡើងយ៉ាងដូច្នេះថា «កាស្មៀរគឺជាកន្លែងមួយដ៏ស្មុគស្មាញ ដោយមានទាំងអ្នកកាន់សាសនាហិណ្ឌូ និងម៉ូស្លីមរស់នៅ ហើយខ្ញុំមិនអាចនិយាយបានទេថា ពួកគេអាចរស់នៅជាមួយគ្នាដោយសុខសាន្ត... ដូច្នេះខ្ញុំនឹងធ្វើអ្វីៗគ្រប់យ៉ាងតាមដែលអាចធ្វើទៅបាន ដើម្បីសម្របសម្រួលស្ថានភាពស្មុគស្មាញនៃជម្លោះរវាងឥណ្ឌា និងប៉ាគីស្ថាន»។
គួរបញ្ជាក់ថា បើតាមលោក ដូណាល់ ត្រាំ លោកនឹងជួបពិភាក្សាការងារជាមួយនាយករដ្ឋមន្ត្រីឥណ្ឌា លោក ណារិនដ្រា ម៉ូឌី នាឱកាសដែលមេដឹកនាំទាំងពីរចូលរួមកិច្ចប្រជុំ G7 លើក ៤៥ នៅប្រទេសបារាំងនៅចុងសប្ដាហ៍នេះ។ បច្ចុប្បន្នបញ្ហាកាស្មៀរ បាននិងកំពុងធ្វើឲ្យចំណងទាក់ទងរវាងឥណ្ឌា និងប៉ាគីស្ថានឈានដល់ចំណុចគ្រោះថ្នាក់បំផុត ដែលអាចនឹងមានសង្គ្រាមផ្ទុះឡើងគ្រប់ពេលវេលា៕

Comments