ស្ថានទូតកម្ពុជា អំពាវនាវពលរដ្ឋខ្មែរនៅជប៉ុន ប្រុងប្រយ័ត្នលើករណីខ្យល់ព្យុះទីហ្វុងទី១០

(ជប៉ុន)៖ ស្ថានទូតកម្ពុជាប្រចាំប្រទេសជប៉ុន តាមរយៈ Facebook ផ្លូវការរបស់ខ្លួន នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៩នេះ បានអំពាវនាវដល់ប្រជាពលរដ្ឋកម្ពុជាទាំងអស់ ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ ដោយសារខ្យល់ព្យុះទីហ្វុងទី១០ នឹងបក់បោកភាគខាងលិចប្រទេសជប៉ុន នៅថ្ងៃទី១៤-១៥ ខែសីហា ឆ្នាំ២០១៩ ខាងមុខនេះ។

ស្ថានទូតកម្ពុជា បានផ្សាយថា៖ «ខ្យល់ព្យុះទីហ្វុងទី១០ និងបក់បោកមកភាគខាងលិចប្រទេសជប៉ុន នៅថ្ងៃទី១៤-១៥ ខែសីហា ឆ្នាំ២០១៩។ ព្យុះនេះ នឹងធ្វើឱ្យមានខ្យល់បក់ខ្លាំង (១១០ ទៅ ១៦០គីឡូម៉ែត្រក្នុង១ម៉ោង) ភ្លៀងធ្លាក់ខ្លាំង (១០០០មីលីម៉ែត្រនៅតំបន់ខ្លះ) រលកសមុទ្រនៅតំបន់ Shikoku មានកម្ពស់ដល់១០ម៉ែត្រ និងអាចមានការបាក់ដីនៅតាមជើងភ្នំផងដែរ។ ស្ថានទូតសូមអំពាវនាវដល់ប្រជាពលរដ្ឋ សិស្ស/និស្សិត ឬកម្មសិក្សាការីក្នុងតំបន់នេះមានការប្រុងប្រយ័ត្នខ្ពស់»។

ប្រសិនបើមានព័ត៌មានអំពីប្រជាពលរដ្ឋ សិស្ស/និស្សិត ឬកម្មសិក្សាការីខ្មែរ ដែលរស់នៅក្នុងតំបន់នោះ ទទួលរងផលប៉ះពាល់ សូមមេត្តាជូនដំណឹងទៅកាន់ស្ថានទូតកម្ពុជា ប្រចាំប្រទេសជប៉ុនជាបន្ទាន់ តាមរយៈ Facebook Page របស់ស្ថានទូត ឬទូរស័ព្ទលេខ 08046899374, និង 08034597889៕



Comments

Popular posts from this blog

បញ្ជីរាយនាមកីឡាករក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ចំនួន៣០នាក់ លេីកទី១

អ៉ីរ៉ង់ បដិសេធការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម រហូតដល់៨៤% ដែលលើកឡើងដោយ IAEA និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច

សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេស យកចិត្តទុកដាក់រឿងអនាម័យ ពេលកម្ពុជារៀបចំការប្រកួតស៉ីហ្គេម