ប្រតិភូ គ.ជ.ប កម្ពុជា នឹងទៅចូលរួមប្រជុំមហាសន្និបាតលើកទី៤ របស់សមាគមស្ថាប័នរៀបចំការបោះឆ្នោតពិភពលោក នៅឥណ្ឌា រយៈពេល ៥ថ្ងៃ

(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) កម្ពុជា ដែលជាសមាជិកបម្រុង នៃសមាគមស្ថាប័នរៀបចំការបោះឆ្នោតពិភពលោក ដែលហៅកាត់ថា (A-WEB) ត្រូវបានអញ្ជើញ ឱ្យចូលរួមក្នុងកិច្ចប្រជុំនៃមហាសន្និបាតលើកទី៤ និងសន្និសីទអន្តរជាតិ ឆ្នាំ២០១៩ រយៈពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៩ ខាងមុខនេះ នៅប្រទេសឥណ្ឌា ជាមួយសមាជិកសរុបចំនួន១១៤ មកពី ១០៦ប្រទេស។

បើតាមសេចក្តីប្រកាសព័ត៌មានរបស់ គ.ជ.ប ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៩នេះ ឱ្យដឹងថា លោក ស៊ិក ប៊ុនហុក ប្រធាន គ.ជ.ប បានចាត់តាំង គណៈប្រតិភូ គ.ជ.ប មួយដឹកនាំដោយលោក ឌឹម សុវណ្ណារុំ សមាជិក និងជាអ្នកនាំពាក្យ គ.ជ.ប ដើម្បីទៅចូលរួមជាលើកទី១ ក្នុងព្រឹត្តិការណ៍នេះ។

បើតាមសេចក្តីជូនដំណឹងរបស់ គ.ជ.ប បានបញ្ជាក់ថា ក្នុងនោះស្ថាប័ន គ.ជ.ប កម្ពុជា, ស្ថាប័នបោះឆ្នោត នៃប្រទេសអ៊ុយក្រែន, ឥណ្ឌូនេស៊ី, មូរីស, អាហ្វហ្គានីស្ថាន និងសេរ៉ាឡេអ៊ន ព្រមទាំងសមាគម នៃអាជ្ញាធរបោះឆ្នោតអាស៊ី ដែលហៅកាត់ថា (AAEA) នឹងត្រូវអនុម័ត ឱ្យក្លាយជាសមាជិកពេញសិទ្ធិ នៃសមាគម A-WEB នៅក្នុងមហាសន្និបាតលើកទី៤នេះ។

ក្នុងដំណើរទៅកាន់ប្រទេសឥណ្ឌានេះ លោក ឌឹម សុវណ្ណារុំ នឹងធ្វើសន្និសីទសារព័ត៌មាន នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ (ច្រក VIP) វេលាម៉ោង ២៖៣០នាទីរសៀល នាថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៩៕

ខាងក្រោមនេះ ជាសេចក្តីជូនដំណឹងរបស់ គ.ជ.ប៖

Comments

Popular posts from this blog

បញ្ជីរាយនាមកីឡាករក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ចំនួន៣០នាក់ លេីកទី១

អ៉ីរ៉ង់ បដិសេធការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម រហូតដល់៨៤% ដែលលើកឡើងដោយ IAEA និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច

សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេស យកចិត្តទុកដាក់រឿងអនាម័យ ពេលកម្ពុជារៀបចំការប្រកួតស៉ីហ្គេម