កំណាត់ផ្លូវជាតិលេខ៤ នៅស្រុកព្រៃនប់ ត្រូវបិទចរាចរណ៍ជាបណ្ដោះអាសន្ន ដោយជំនន់ទឹកភ្លៀង

(ព្រះសីហនុ)៖ ការធ្វើដំណើរនៅតាមផ្លូវជាតិលេខ៤ ត្រូវបានអាជ្ញាធរ និងសមត្ថកិច្ចប្រកាសបិទជាបណ្ដោះអាសន្ន ដោយសារជំនន់ទឹកហូរកាត់ផ្លូវជាតិ កម្ពស់ជាងកន្លះម៉ែត្រ ស្ថិតនៅឃុំតានៃ របស់ស្រុកព្រៃនប់ ខណៈដែលកំណាត់ផ្លូវជាតិលេខ៣ ពីកំពត មកខេត្តព្រះសីហនុ ក៏កំពុងប្រឈមខ្លាំងអាចនឹងបិទជាបណ្ដោះអាសន្នផងដែរ។

ស្នងការនគរបាលខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានបញ្ជាក់ថា កំណាត់ផ្លូវជាតិលេខ៤ ដោយសារតែទឹកហូរកាត់ខ្លាំងពេក មានកម្ពស់ជាងកន្លះម៉ែត្រ ដូច្នេះសមត្ថកិច្ចរបស់យើង បានសម្រេចចឲ្យបិទចរាចរណ៍ជាបណ្ដោះអាសន្ន បញ្ជៀសបញ្ហាគ្រោះថ្នាក់ដោយយថាហេតុ។

លោកឧត្តមសេនីយ៍ស្នងការ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងឡាយណា ដែលចង់ធ្វើដំណើរទៅកាន់ខេត្ដព្រះសីហនុ និងធ្វើដំណើរចេញពីខេត្ត សូមផ្អាកជាបណ្ដោះអាសន្ន រងចាំទឹកថមថយវិញ។

បើតាមលោកឧត្តមសេនីយ៍ កំណាត់ផ្លូវជាតិលេខ៣ ក៏កំពុងប្រឈមការផ្អាកចរាចរណ៍ផងដែរ ដោយសារតែទឹកហូរកាត់ ប៉ុន្ដែកម្លាំងសមត្ថកិច្ច និងអាជ្ញាធរកំពុងតែតាមដានយ៉ាង យកចិត្តទុកដាក់៕







Comments

Popular posts from this blog

បញ្ជីរាយនាមកីឡាករក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ចំនួន៣០នាក់ លេីកទី១

អ៉ីរ៉ង់ បដិសេធការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម រហូតដល់៨៤% ដែលលើកឡើងដោយ IAEA និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច

សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេស យកចិត្តទុកដាក់រឿងអនាម័យ ពេលកម្ពុជារៀបចំការប្រកួតស៉ីហ្គេម