ព្រះតេជគុណ តាក់ស៊ី លាចាក​​សិក្ខា​បទ មក​ជា​​គ្រហស្ថ​ធម្មតា​​វិញ​​ហើយ!

(ភ្នំពេញ)៖ បន្ទាប់ពីបានបួសធ្វើជាសង្ឃរយៈពេលខ្លីមក នៅព្រឹកថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៩ ព្រះតេជគុណតាក់ស៊ី បានសម្រេចលាចាកសិក្ខាបទបានសម្រេចហើយ ព្រោះតែបញ្ហាសុខភាពកាត់តែធ្ងន់ធ្ងរ តម្រូវឲ្យទៅព្យាបាលនៅមន្ទីពេទ្យជាបន្ទន់។ ទន្ទឹមគ្នានេះ ការលាចាកសិក្ខាបទរបស់ព្រះតេជគុណតាក់ស៊ី គឺត្រូវបានធ្វើឡើង ក្រោមវត្តមានរបស់ព្រះមេគុណខេត្តកំពង់ស្ពឺ និងព្រះសង្ឃ ព្រមទាំងពុទ្ធបរិស័ទជាច្រើននាក់ទៀតផង។

ជាការកត់សម្គាល់ នៅក្នុងពីធីលាចាកសិក្ខាបទ ពុទ្ធបរិស័ទ្ធសង្កេតឃើញថា ព្រះតេជគុណតាក់ស៊ី ហាក់មិនសប្បាយចិត្តនោះទេ ដោយបានទាំងសម្រក់ទឹកភ្នែកផងដែរ ព្រោះនឹកស្តាយស្រណោះបំណងប្រាថ្នារបស់ខ្លួន មិនគួរណាបួសបានរយៈពេលខ្លីបែនេះសោះ។ តែយ៉ាងណា ដើម្បីសុខភាព ទើបសម្រេចលាចាកសិក្ខាបទតែម្តង ព្រោះបច្ចុប្បន្នស្ថានភាពជំងឺ ហាក់បីដូចជាទ្រុឌ ទ្រោមខ្លាំង ជាពិពេស គឺរយៈពេលមួយសប្ដាហ៍ចុងក្រោយនេះ ដែលធ្វើឲ្យព្រះតេជគុណ មិនអាចបរិយាយប្រាប់ ដល់មហាជនទូទៅបាន អំពីអាការៈជំងឺ។
ក្នុងស្ថានភាពបែបនេះ ព្រះតេជគុណ តាក់ស៊ី ធ្លាប់បានបង្ហើបប្រាប់ថា រូបព្រះអង្គផ្ទាល់មិនអាចនៅប្រណិបត្តិព្រះធម៌ តាមប្រពៃណីព្រះពុទ្ធសាសនាបានទៀតទេ ប៉ុន្តែចិត្តរបស់ព្រះតេជគុណ តែងតែគិតថា សាងផ្នួសអស់មួយជីវិត។ ពេលនេះព្រះតេជគុណ តាក់ស៊ី សូមជម្រាបដល់មហាជន និងពុទ្ធបរិស័ទ ទាំងក្នុង និងក្រៅប្រទេសថា បញ្ហារូប រាងកាយ និងស្ថានភាពជំងឺ មិនអាចបន្តជាព្រះសង្ឃទៀតបានទេ ដូច្នេះព្រះតេជគុណ សម្រេចថាលាចាកសិក្ខាបទ តាមប្រពៃណីសាសនាតែម្តង។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​
សូមបញ្ជាក់ថា ព្រះតេជគុណ តាក់ស៊ី បានសម្រេចសាងផ្នួសជាព្រះសង្ឃ កាលថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ២០១៩ ស្ថិតនៅក្នុង វត្តដងទង់ ខេត្តកំពង់ស្ពឺ ហើយក៏បានសម្រេចលាចាកសិក្ខាបទនៅព្រឹកថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៩៕

Comments

Popular posts from this blog

បញ្ជីរាយនាមកីឡាករក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ចំនួន៣០នាក់ លេីកទី១

អ៉ីរ៉ង់ បដិសេធការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម រហូតដល់៨៤% ដែលលើកឡើងដោយ IAEA និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច

សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេស យកចិត្តទុកដាក់រឿងអនាម័យ ពេលកម្ពុជារៀបចំការប្រកួតស៉ីហ្គេម