ការកែសម្រួលកងទ័ពកម្ពុជា-ឡាវ នៅតំបន់មុំបី បានបញ្ចប់ជាស្ថាពរហើយនៅវេលាម៉ោង១១ព្រឹកមិញនេះ

(ភ្នំពេញ)៖ មន្រ្តីជាន់ខ្ពស់រាជរដ្ឋាភិបាល ដែលនៅក្បែរសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News ឱ្យដឹងនៅរសៀលថ្ងៃនេះថា ការកែសម្រួលកងទ័ពកម្ពុជា-ឡាវ នៅតំបន់មុំបី​ ក្បែរព្រំដែនកម្ពុជា-ឡាវ បានបញ្ចប់ជាស្ថាពរហើយ នៅម៉ោង១១៖០០នាទីព្រឹក ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៩នេះ។

បើតាមការបញ្ជាក់របស់មន្រ្តីជាន់ខ្ពស់រូបនោះ គឺតាំងពីមុនមកដល់ពេលនេះ ស្ថានភាពនៅព្រំដែនកម្ពុជា-ឡាវ មិនមានបញ្ហាអ្វីធ្ងន់ធ្ងរទាល់តែសោះ ហើយកងទ័ពប្រទេសទាំងពីរ រក្សាភាពស្ងប់ស្ងាត់ និងភាពសុខសានជាធម្មតាតាមបណ្តោយព្រំដែន។

សូមបញ្ជាក់ថា ការកែសម្រួលកងទ័ពកម្ពុជា -ឡាវ នៅតំបន់មុំបី ព្រំដែនខេត្តព្រះវិហារនាពេលនេះ បានធ្វើឡើងបន្ទាប់ពីមានការចរចាគ្នា និងមានបទបញ្ជាពីមេដឹកនាំកំពូលប្រទេសទាំងពីរ៕







Comments

Popular posts from this blog

បញ្ជីរាយនាមកីឡាករក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ចំនួន៣០នាក់ លេីកទី១

អ៉ីរ៉ង់ បដិសេធការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម រហូតដល់៨៤% ដែលលើកឡើងដោយ IAEA និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច

សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេស យកចិត្តទុកដាក់រឿងអនាម័យ ពេលកម្ពុជារៀបចំការប្រកួតស៉ីហ្គេម