ប្រធានាធិបតីកូរ៉េខាងត្បូងចង់ឲ្យជប៉ុនមានស្មោះត្រង់ចំពោះប្រវត្តិសាស្ត្រ ដើម្បីកុំឲ្យសង្គ្រាមពាណិជ្ជកម្មកាន់តែអាក្រក់

(សេអ៊ូល)៖ ប្រធានាធិបតីកូរ៉េខាងត្បូងលោក មូន ជែអ៊ីន នៅថ្ងៃព្រហស្បតិ៍នេះបានជម្រុញឱ្យប្រទេសជប៉ុន មានភាពស្មោះត្រង់ចំពោះប្រវត្តិសាស្ត្រសង្រ្គាម ហើយថាការរឹតត្បឹតការនាំចេញ ប្រឆាំងនឹងកូរ៉េខាងត្បូង គឺជាការសងសឹកផ្នែកសេដ្ឋកិច្ចពាក់ព័ន្ធនឹងបញ្ហាប្រវត្តិសាស្ត្រ តែប៉ុណ្ណោះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២៩ ខែសីហា ឆ្នាំ២០១៩។

ការកត់សម្គាល់ខាងលើរបស់លោក មូន ជែអ៊ីន ធ្វើឡើងតែមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីជប៉ុនប្រកាសដកកូរ៉េខាងត្បូង ចេញពីបញ្ជីសនៃដៃគូពាណិជ្ជកម្ម ខណៈកូរ៉េខាងត្បូងក៏បានប្រកាសដកជប៉ុន ចេញពីបញ្ជីសដូចគ្នានេះដែរ។

គួរបញ្ជាក់ថា ភាពតានតឹងពាណិជ្ជកម្មរវាងទីក្រុងសេអ៊ូល និងទីក្រុងតូក្យូ បានផ្ទុះឡើងកាលពីដើមខែកក្កដាកន្លងទៅ ក្រោយជប៉ុនចាត់វិធានការរឹតត្បិត ការនាំចេញនូវវត្ថុធាតុដើមសំខាន់ចំនួនសម្រាប់ផលិតបន្ទះឈីប និងអេក្រង់ទូរស័ព្ទដៃឱ្យកូរ៉េខាងត្បូង។

ម្យ៉ាងវិញទៀត ការសម្រេចចិត្តនេះទៀតសោតត្រូវបានគេមើលឃើញថា ជាការឆ្លើយតបរបស់ជប៉ុន ទៅនឹងសេចក្ដីសម្រេចមួយរបស់តុលាការកូរ៉េខាងត្បូង ដោយបង្គាប់ក្រុមហ៊ុនជប៉ុនមួយចំនួនក្នុងនោះមានដូចជា Nippon Steel និងក្រុមហ៊ុន Mitsubishi Heavy ផ្ដល់សំណងជំងឺចិត្តដល់អតីតកម្មករកូរ៉េខាងត្បូង ដែលត្រូវបានបង្ខំឱ្យធ្វើការទាំងបង្ខំគ្មានប្រាក់ខែ នៅក្នុងវិស័យឧស្សាហកម្មជប៉ុនកាលពីសម័យសង្គ្រាម៕

Comments

Popular posts from this blog

បញ្ជីរាយនាមកីឡាករក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ចំនួន៣០នាក់ លេីកទី១

អ៉ីរ៉ង់ បដិសេធការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម រហូតដល់៨៤% ដែលលើកឡើងដោយ IAEA និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច

សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេស យកចិត្តទុកដាក់រឿងអនាម័យ ពេលកម្ពុជារៀបចំការប្រកួតស៉ីហ្គេម