ប៉ូលិសថៃ រកឃើញគ្រាប់បែកមិនទាន់ផ្ទុះមួយគ្រាប់ នៅចំកណ្ដាលទីក្រុងបាងកក

(បាងកក)៖ អាជ្ញាធរថៃបានរកឃើញគ្រាប់បែកកែច្នៃមិនទាន់ផ្ទុះមួយគ្រាប់ នៅឯផ្សារមួយ កន្លែងស្ថិត នៅចំកណ្ដាលទីក្រុងបាងកក នៅថ្ងៃពុធនេះ បន្ទាប់ពីមានករណីផ្ទុះគ្រាប់បែក បណ្ដាលឱ្យមនុស្ស៤នាក់រងរបួស កាលពីសប្ដាហ៍មុន។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន CNA នៅថ្ងៃពុធ ទី០៧ ខែសីហា ឆ្នាំ២០១៩។

គ្រាប់បែកកែច្នៃខាងលើ ត្រូវបានរកឃើញនៅឯផ្សារ Prathunam នៅចំកណ្ដាលទីក្រុង បាងកក ហើយគ្រាប់បែកកែច្នៃនេះទៀតសោត គឺមានលក្ខណៈស្រដៀងគ្នាទៅនឹងគ្រាប់បែក ដែលផ្ទុះបណ្ដាលឱ្យមនុស្ស៤នាក់ រងរបួសកាលពីថ្ងៃសុក្រកន្លងទៅ ចំពេលនៃកិច្ចប្រជុំ កំពូលអាស៊ាន។ អាជ្ញាធរថៃ បានបញ្ជាក់ទៀតថា គ្រាប់បែករកឃើញនៅថ្ងៃពុធ នេះគឺជា
«គ្រាប់បែកភ្លើង» ដែលនៅដំណើរការធម្មតា ប៉ុន្តែវាមិនបានផ្ទុះបង្កជាភ្លើងឆេះឡើយ ដោយសារតែគ្រាប់បែកនេះ ត្រូវបានគេដាក់ក្នុងបំពង់មួយខ្វះអុកហ្ស៊ីសែន។

គួរជម្រាបថា បើតាមនាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធ ចាន់អូចា ជនសង្ស័យ៩នាក់ត្រូវបាន ចាប់ខ្លួន ក្នុងនោះរួមមានទាំងជនសង្ស័យពីរនាក់ ដែលត្រូវបានចាប់ខ្លួនកាលពីថ្ងៃសុក្រ ក្រោមបទចោទថារៀបចំផែនការបង្កៃគ្រាប់បែកពីរគ្រាប់ នៅមុខទីស្នាក់ការកណ្ដាលប៉ូលិស ថៃ ក្នុងទីក្រុងបាងកក៕





Comments

Popular posts from this blog

បញ្ជីរាយនាមកីឡាករក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ចំនួន៣០នាក់ លេីកទី១

អ៉ីរ៉ង់ បដិសេធការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម រហូតដល់៨៤% ដែលលើកឡើងដោយ IAEA និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច

សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេស យកចិត្តទុកដាក់រឿងអនាម័យ ពេលកម្ពុជារៀបចំការប្រកួតស៉ីហ្គេម