ជប៉ុនប្រកាសអាសន្ន និងណែនាំឲ្យប្រជាជនជាង៨សែននាក់ជម្លៀសខ្លួន ខណៈគ្រោះធម្មជាតិកំពុងវាយប្រហារភាគខាងត្បូង

(តូក្យូ)៖ ទឹកភ្លៀង បានបង្កជាទឹកជំនន់ និងគ្រោះបាក់ដីយ៉ាងកាចសាហាវ នៅលើកោះ គ្យូស៊ុ (Kyushu) ដែលស្ថិតភាគខាងត្បូងប្រទេសជប៉ុននាថ្ងៃពុធនេះ ដោយបានផ្តាច់ជីវិតមនុស្សយ៉ាងហោចណាស់០២នាក់ ខណៈអាជ្ញាធរបានចេញសេចក្តីប្រកាសអាសន្នដ៏កម្រមួយ និងបានបង្គាប់ឲ្យប្រជាជនប្រមាណ ៨៥០,០០០ នាក់ជម្លៀសខ្លួន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងាសារព័ត៌មាន Reuters នារសៀលថ្ងៃពុធ ទី២៨ ខែសីហា ឆ្នាំ២០១៩។

បើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋ NHK បានឲ្យដឹងថា បុរសម្នាក់បានស្លាប់ នៅពេលរថយន្តរបស់គាត់ ត្រូវបានទឹកជំនន់ហូរនាំយកទៅ នៅឯខេត្ត Saga ដែលជាតំបន់មួយ ដែលរងការធ្លាក់ភ្លៀងខ្លាំង។ ចំណែកឯ មនុស្សម្នាក់ទៀត ក៏បានស្លាប់ក្នុងករណីស្រដៀងគ្នានេះដែរ នៅឯខេត្ត Fukuoka។

គ្រោះមហន្តរាយខាងលើ មិនត្រឹមតែបានបង្កគ្រោះថ្នាក់ដល់អាយុជីវិតប្រជាជនជប៉ុននោះទេ តែថែមទាំងធ្វើឲ្យប៉ះពាល់ជាខ្លាំង ដល់ការដឹកជញ្ជូនសាធារណៈ និងអាជីវកម្មផ្សេងៗផងដែរ។ តួរយ៉ាងដូចជា ក្រុមហ៊ុន Toyota Motor Corp ដែលជាក្រុមផលិតរថយន្ត Lexus ដ៏ធំមួយនៅឯទីក្រុង Kyushu បាននិយាយថា រោងចក្ររបស់ខ្លួននឹងផ្អាកការងាររបស់ក្រុមហ៊ុន នៅល្ងាចថ្ងៃពុធនេះ។ ដោយឡែក ទីភ្នាក់ងារឧតុនិយមរបស់ជប៉ុន បានប្រកាសអាសន្នខ្ពស់បំផុតកម្រិតទី៥ ដោយបានចេញការព្រមានជាបន្ទាន់ដល់ប្រជាជន ដែលរស់នៅលើកោះ គ្យូស៊ុ (Kyushu) ឲ្យមានការប្រុងប្រយត្ន័ខ្ពស់៕





Comments

Popular posts from this blog

បញ្ជីរាយនាមកីឡាករក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ចំនួន៣០នាក់ លេីកទី១

អ៉ីរ៉ង់ បដិសេធការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម រហូតដល់៨៤% ដែលលើកឡើងដោយ IAEA និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច

សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេស យកចិត្តទុកដាក់រឿងអនាម័យ ពេលកម្ពុជារៀបចំការប្រកួតស៉ីហ្គេម