ឥណ្ឌាបញ្ជាទិញបរិក្ខាអវកាសពីក្រុមហ៊ុនរុស្ស៊ី ដើម្បីសម្រេចមហិច្ឆតាបញ្ជូនមនុស្សឡើងទីអវកាស នៅក្នុងពេលឆាប់ៗ...

(ម៉ូស្គូ)៖ ឥណ្ឌាបញ្ជាទិញគ្រឿងបរិក្ខាពាក់ព័ន្ធបេសកកម្មអវកាសពីរុស្ស៊ី ខណៈទីក្រុងញូដេលីកំពុងត្រៀមបញ្ជូនយានអវកាសផ្ទុកអវកាសយានិក ជាលើកដំបូងបំផុតដោយខ្លួនឯងទៅកាន់ទីអវកាស។ នេះបើតាមប្រធានក្រុមហ៊ុនរុស្ស៊ីលោក ស៊ឺហ្គៃ ផូសឌីនយ៉ាកូវ (Sergey Pozdnyakov) ដកស្រង់ចេញផ្សាយដោយសារព័ត៌មាន Sputnik នៅរសៀលថ្ងៃអង្គារ ទី១៣ ខែសីហា ឆ្នាំ២០១៩។

លោក Pozdnyakov ដែលជាអគ្គនាយក និងជានាយកផ្នែករចនានៃក្រុមហ៊ុនរុស្ស៊ីជំនាញខាង ទីអវកាស ស្វេសដា (Zvezda) ធ្វើការកត់សម្គាល់ដូចខាងលើ នៅក្នុងសេចក្ដីថ្លែងការណ៍មួយ ដោយមិនបានបញ្ជាក់លម្អិតពីបរិក្ខា ដែលប្រទេសឥណ្ឌាបានបញ្ជាទិញនោះទេ។ លោក Pozdnyakov បានលើកឡើងយ៉ាងដូច្នេះថា «ឥណ្ឌាកំពុងអភិវឌ្ឍសម្លៀកបំពាក់អវកាស និងប្រព័ន្ធទ្រទ្រង់ជីវិតសម្រាប់យានផ្ទុកអវកាសយាននិក ស្របពេលទីក្រុងញូដេលីមានគំរោង បាញ់បង្ហាះយានបំពេញ បេសកកម្មរបស់ខ្លួននៅឆ្នាំ២០២០»។

គួរបញ្ជាក់ថា ឥណ្ឌាមានគំរោងបាញ់បង្ហោះយានផ្ទុកអវកាសយានិក ០៣នាក់ ជាលើកដំបូងទៅ កាន់ទីអវកាសនៅត្រឹមឆ្នាំ២០២០។ ពោលគឺការបាញ់បង្ហោះនេះអាចនឹងធ្វើឡើងចំថ្ងៃនៃការ ប្រារព្ធខួបលើកទី ៧៥ នៃទិវាឯករាជ្យជាតិពីអង់គ្លេសក្រោមកិច្ចសហការជាមួយរុស្ស៊ី៕











Comments

Popular posts from this blog

បញ្ជីរាយនាមកីឡាករក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ចំនួន៣០នាក់ លេីកទី១

អ៉ីរ៉ង់ បដិសេធការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម រហូតដល់៨៤% ដែលលើកឡើងដោយ IAEA និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច

សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេស យកចិត្តទុកដាក់រឿងអនាម័យ ពេលកម្ពុជារៀបចំការប្រកួតស៉ីហ្គេម