ចិន ប្រកាសសញ្ញាអាសន្នកម្រិតពណ៌ក្រហម ត្រៀមទប់ទល់នឹងកំពូលព្យុះទីហ្វុង Lekima

(ប៉េកាំង)៖ អាជ្ញាធរចិន នៅថ្ងៃសុក្រនេះ បានប្រកាសសញ្ញាអាសន្នកម្រិតពណ៌ក្រហម ខណៈ កំពូលព្យុះទីហ្វុងមួយកំពុងធ្វើដំណើរមកកាន់តំបន់ឆ្នេរភាគខាងកើតនៃប្រទេស។ នេះបើតាម ការចេញផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃសុក្រ ទី០៩ ខែសីហា ឆ្នាំ២០១៩។

បច្ចុប្បន្ន ព្យុះទីហ្វុង Lekima កំពុងវាយប្រហារលើកោះតៃវ៉ាន់ ជាមួយល្បឿនខ្យល់បក់ ១៩០គីឡូម៉ែត្រក្នុងមួយម៉ោង និងត្រូវបានគេរំពឹងផងដែរថាព្យុះមួយនេះ នឹងបក់បោកមកដល់ តំបន់ដីគោកនៃខេត្ត Zhejiang ប្រទេសចិន នៅថ្ងៃសៅរ៍សប្ដាហ៍នេះ។

គួរបញ្ជាក់ថា ដើម្បីបង្ការគ្រោះថ្នាក់នានា មនុស្សរាប់ពាន់នាក់រស់នៅតាមបណ្ដោយឆ្នេរនៃទីក្រុង សៀងហៃ ត្រូវបានអាជ្ញាធរចិនព្រមានឱ្យត្រៀមខ្លួនភៀសខ្លួន ទៅរកកន្លែងមានសុវត្ថិភាព ស្របពេលគ្រោះទឹកជំនន់ អាចនឹងកើតឡើងនៅឯតំបន់ក្បែរទន្លេ Yangtze និងទន្លេលឿង ហើយសូម្បីតែ ខេត្ត Jiangsu និងខេត្ត Shandong ក៏ទទួលបានសារព្រមានពីព្យុះនេះដែរ៕





Comments

Popular posts from this blog

បញ្ជីរាយនាមកីឡាករក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ចំនួន៣០នាក់ លេីកទី១

អ៉ីរ៉ង់ បដិសេធការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម រហូតដល់៨៤% ដែលលើកឡើងដោយ IAEA និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច

សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេស យកចិត្តទុកដាក់រឿងអនាម័យ ពេលកម្ពុជារៀបចំការប្រកួតស៉ីហ្គេម