ក្រសួងធនធានទឹក ព្រមានពីការធ្លាក់ភ្លៀងលើសលុប នៅតាមខេត្តចំនួន១១ ចាប់ពីថ្ងៃទី១៨-២៣ ខែកញ្ញា ដោយសារប្រព័ន្ធសម្ពាធទាបកំពុងអូសកាត់លើកម្ពុជា

(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានព្រមានពីជំនន់ទឹកភ្លៀង ដ៏ច្រើនលើសលុបនៅតាមខេត្តមួយចំនួន ចាប់ពីថ្ងៃទី១៨-២៣ ខែកញ្ញា ឆ្នាំ២០១៩ ដោយសារតែប្រព័ន្ធសម្ពាធទាប ដែលកំពុងហូសកាត់លើប្រទេសកម្ពុជា។

សេចក្តីប្រកាសព័ត៌មាន និងសេចក្តីជូនដំណឹងបន្ថែមរបស់ក្រសួងធនធានទឹក នៅព្រឹកថ្ងៃទី១៧ ខែកញ្ញា​ ឆ្នាំ២០១៩នេះ បានបញ្ជាក់ថា «យោងតាមការវិវត្ត នៃស្ថានភាពធាតុអាកាស បង្ហាញឲ្យឃើញថា ប្រព័ន្ធសម្ពាធទាប (ITCZ) បាននឹងបន្តអូសបន្លាយលាតសន្ធឹងពីលើប្រទេសកម្ពុជា ខណៈដែលបច្ចុប្បន្នធ្វើឲ្យបណ្តាខេត្តមួយចំនួនបាន និងកំពុងរងការយាយីពីជំនន់ទឹកភ្លៀង»។

បើតាមក្រសួងធនធានទឹក ដោយប្រព័ន្ធសម្ពាធទាប កាន់តែបង្កើនឥទ្ធិពលគ្របដណ្តប់ លើកម្ពុជានោះ ក្រសួងធនធានទឹក និងឧតុនិយម សូមជូនដំណឹងបន្ថែមទៀត សូមបងប្អូនប្រជាពលរដ្ឋ នៅបណ្តាខេត្តនានា បន្តបង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះជំនន់ទឹកភ្លៀងដែលបង្កដោយភ្លៀងច្រើនលើសលុប។ ជាពិសេសខេត្តកោះកុង ព្រះសីហនុ កំពង់ស្ពឺ កំពង់ធំ ពោធិ៍សាត់ បាត់ដំបង ប៉ៃលិន សៀមរាប បន្ទាយមានជ័យ ឧត្តរមានជ័យ និងខេត្តព្រះវិហារ ចាប់ពីថ្ងៃទី ១៨-២៣ ខែកញ្ញា ឆ្នាំ២០១៩៕

ខាងក្រោមនេះជាសេចក្តីជូនដំណឹងបន្ថែមរបស់ក្រសួងធនធានទឹក៖



Comments

Popular posts from this blog

បញ្ជីរាយនាមកីឡាករក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ចំនួន៣០នាក់ លេីកទី១

អ៉ីរ៉ង់ បដិសេធការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម រហូតដល់៨៤% ដែលលើកឡើងដោយ IAEA និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច

សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេស យកចិត្តទុកដាក់រឿងអនាម័យ ពេលកម្ពុជារៀបចំការប្រកួតស៉ីហ្គេម