ហ្វីលីពីន៖ ធ្លាក់យន្តហោះសង្គ្រោះបន្ទាន់ នាំឲ្យមនុស្ស៩នាក់ស្លាប់



(ម៉ានីល)៖ អាជ្ញាធរហ្វីលីពីនបានឱ្យដឹងថា មនុស្ស 0៩នាក់បានស្លាប់នៅក្នុងហេតុការណ៍ ធ្លាក់យន្ដហោះសង្រ្គោះបន្ទាន់មួយគ្រឿង លើតំបន់ផ្ទះលំហែកាយមួយកន្លែងស្ថិតនៅ ក្បែររដ្ឋធានីម៉ានីល កាលពីថ្ងៃអាទិត្យ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃចន្ទ ទី០២ ខែកញ្ញា ឆ្នាំ២០១៩។

យោងតាមអាជ្ញាធរហ្វីលីពីន យន្ដហោះសង្រ្គោះបន្ទាន់ខ្នាតតូច King Air 350 ខាងលើ បានធ្លាក់លើតំបន់ផ្ទះលំហែកាយមួយកន្លែងនៅក្នុងទីក្រុង ខាឡាំបា (Calamba) ដោយបង្កឱ្យមានអគ្គីភ័យឆាបឆេះផងដែរ។ ដោយឡែកក្រោយភ្លើងរលត់ ក្រុមអ្នកជួយសង្រ្គោះបានរកឃើញសាកសពមនុស្ស ០៩នាក់ ដែលពួកគេជឿជាក់ថា ជាអ្នកជិះនៅលើយន្ដហោះខ្នាតតូចនេះ ខណៈមនុស្ស២នាក់ ស្នាក់នៅក្នុងផ្ទះលំហែកាយពីរនាក់បានរងរបួស ហើយក៏មិន មានក៏មិនមានសេចក្ដីរាយការណ៍ថា អ្នកស្នាក់នៅដទៃទៀតមានគ្រោះថ្នាក់ដល់អាយុជីវិតដែរ។

គួរបញ្ជាក់ថា យន្ដហោះសង្រ្គោះបន្ទាន់ខ្នាតតូចខាងលើ គឺដឹកអ្នកជំងឺម្នាក់ និងក្រុមគ្រូពេទ្យក្នុងដំណើរផ្លូវពីតំបន់ភាគខាងត្បូង ឆ្ពោះទៅកាន់ទីក្រុងម៉ានីល។ ប៉ុន្តែមិនទាន់ មានការបញ្ជាក់ពីមូលហេតុធ្លាក់នៅឡើយទេ៕









Comments

Popular posts from this blog

បញ្ជីរាយនាមកីឡាករក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ចំនួន៣០នាក់ លេីកទី១

អ៉ីរ៉ង់ បដិសេធការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម រហូតដល់៨៤% ដែលលើកឡើងដោយ IAEA និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច

សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេស យកចិត្តទុកដាក់រឿងអនាម័យ ពេលកម្ពុជារៀបចំការប្រកួតស៉ីហ្គេម