លោក គីម ជុងអ៊ុន អញ្ជើញលោក ដូណាល់ ត្រាំ មកបំពេញទស្សនកិច្ចនៅទីក្រុងព្យុងយ៉ាង


(វ៉ាស៊ីនតោន)៖ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានអញ្ជើញប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ មកបំពេញទស្សនកិច្ចនៅក្នុងទីក្រុងព្យុងយ៉ាង ខណៈកិច្ចចរចានុយក្លេអ៊ែរ រវាងប្រទេសទាំងពីរ កំពុងជាប់គាំង។ នេះបើតាមសារព័ត៌មានកូរ៉េខាងត្បូង ដកស្រង់ចេញ
ផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី១៦ ខែកញ្ញា ឆ្នាំ២០១៩។
សារព័ត៌មានកូរ៉េខាងត្បូង Joongang Ilbo ធ្វើសេចក្ដីរាយការណ៍ខាងលើ ដោយផ្អែកលើប្រភព ទូតជាច្រើនដែលខ្លួនទទួលបាន។ Joongang Ilbo បានបន្ថែមទៀតថា ការអញ្ជើញរបស់លោក គីម ធ្វើឡើងនៅសំបុត្រមួយច្បាប់ ដែលមេដឹកនាំកូរ៉េខាងជើងរូបនេះផ្ញើឱ្យលោក ដូណាល់ ត្រាំ កាលពីខែសីហា កន្លងទៅ។
ប៉ុន្តែ ខាងសេតវិមាន និងក្រសួងការបរទេសអាមេរិក ព្រមទាំងបេសកកម្មកូរ៉េខាងជើងប្រចាំ អង្គការសហប្រជាជាតិ មិនទាន់ធ្វើការអត្ថាធិប្បាយអ្វីឡើយជុំវិញសេចក្ដីរាយការណ៍នេះ។
គួរជម្រាបថា កាលពីថ្ងៃទី៩ ខែសីហា លោក ដូណាល់ ត្រាំ បានឱ្យដឹងថាលោកទទួលបាន សំបុត្រមួយច្បាប់ពីលោក គីម ជុងអ៊ុន ហើយមិនតែប៉ុណ្ណោះលោកផ្ទាល់ក៏បានបញ្ជាក់ដែរថា អាចនឹងជួបលោក គីម ជាថ្មីម្ដងទៀត៕

Comments

Popular posts from this blog

បញ្ជីរាយនាមកីឡាករក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ចំនួន៣០នាក់ លេីកទី១

អ៉ីរ៉ង់ បដិសេធការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម រហូតដល់៨៤% ដែលលើកឡើងដោយ IAEA និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច

សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេស យកចិត្តទុកដាក់រឿងអនាម័យ ពេលកម្ពុជារៀបចំការប្រកួតស៉ីហ្គេម