បេសកជនអាមេរិក៖ «អ្វីដែលយើងចង់បានគឺដំណោះស្រាយបញ្ហាវេណេស៊ុយអេឡា ដោយសន្តិវិធី មិនមែនដោយអន្តរាគមន៍យោធានោះទេ»

(ការ៉ាកាស់)៖ សហរដ្ឋអាមេរិកមិនមានបំណងធ្វើអន្តរាគមន៍យោធា ដើម្បីដោះស្រាយវិបត្តិសេដ្ឋកិច្ច និងនយោបាយនៅក្នុងប្រទេសវេណេស៊ុយអេឡានោះទេ។ នេះបើតាមបេសកជនពិសេសអាមេរិក ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅរសៀលថ្ងៃចន្ទ ទី០២ ខែកញ្ញា ឆ្នាំ២០១៩។

បេសកជនពិសេសអាមេរិកទទួលបន្ទុកកិច្ចការវេណេស៊ុយអេឡា លោក ចេមស៍ ស្តូរី (James Story) ធ្វើការកត់សម្គាល់បែបនេះនៅក្នុងបទសម្ភាសន៍មួយ ដែលត្រូវបានចេញផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយវេណេស៊ុយអេឡា កាលពីថ្ងៃអាទិត្យ (ម៉ោងនៅក្នុងតំបន់)។ លោក Story បានគូសបញ្ជាក់យ៉ាងដូច្នេះថា «អ្វីដែលយើងចង់បានមិនមែនការធ្វើអន្តរាគមន៍យោធា ដោយសហគមន៍អន្តរជាតិនោះទេ... ប៉ុន្តែយើងចង់ឃើញដំណោះស្រាយនយោបាយដោយសន្តិវិធី និងប្រជាធិបតេយ្យដោយផ្អែកលើរដ្ឋធម្មនុញ្ញវេណេស៊ុយអេឡាតែប៉ុណ្ណោះ»។

គួរបញ្ជាក់ថា កាលពីថ្ងៃពុធសប្ដាហ៍មុន សហរដ្ឋអាមេរិកបានបើកការិយាល័យតំណាង មួយដែលខ្លួនហៅថា «អង្គភាពទទួលបន្ទុកកិច្ចការវេណេស៊ុយអេឡា (VAU)» មាន មូលដ្ឋាននៅក្នុងប្រទេសកូឡុំប៊ី ដើម្បីផ្ដល់ជំនួយផ្នែកការទូតដល់រដ្ឋាភិបាលស្ដីទីរបស់ វេណេស៊ុយអេឡា និងបន្តការដាក់សម្ពាធឱ្យមានការផ្ទេរអំណាចនៅវេណេស៊ុយអេឡា៕







Comments

Popular posts from this blog

បញ្ជីរាយនាមកីឡាករក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ចំនួន៣០នាក់ លេីកទី១

អ៉ីរ៉ង់ បដិសេធការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម រហូតដល់៨៤% ដែលលើកឡើងដោយ IAEA និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច

សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេស យកចិត្តទុកដាក់រឿងអនាម័យ ពេលកម្ពុជារៀបចំការប្រកួតស៉ីហ្គេម