ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត នាំលទ្ធផលប្រកបដោយមោទនភាព កិត្យានុភាពសម្រាប់កងទ័ពកម្ពុជា និងប្រជាជនកម្ពុជានៅលើឆាកអន្តរជាតិ

(ថៃ)៖ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងទ័ពជើងគោកកម្ពុជា បាននាំមកនូវលទ្ធផលប្រកបដោយ មោទនភាព និងកិត្យានុភាពជាតិ សម្រាប់កងទ័ពកម្ពុជា និងប្រជាជនកម្ពុជាទូទាំងប្រទេស នៅលើឆាកអន្តរជាតិ។

ការនាំមកនូវមោទនភាព និងកិត្យានុភាព សម្រាប់ជាតិនេះ បានធ្វើឡើងនៅក្នុងឱកាសដែលឧត្តមសេនីយ៍ឯក បានចូលរួមសនិ្នសីទ មេបញ្ជាការកងទ័ពជើងគោក តំបន់ឥណ្ឌូ-ប៉ាស៊ីហ្វីក រយៈពេលបីថ្ងៃ គឺចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៩ នៅប្រទេសថៃ។ សន្និសីទនេះ បើកឡើងក្រោមអធិបតីភាព លោក ប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រថៃ និងមានការចូលរួមពីសំណាក់ មេបញ្ជាការកងទ័ពជើងគោក នៃប្រទេសមហាអំណាច និងតំបន់ជាច្រើនរូបផងដែរ។

នៅក្នុងឱកាសចូលរួមសនិ្នសីទដ៏មានសារសំខាន់នេះ មេបញ្ជាការកងទ័ពជើងគោកកម្ពុជា ក៏បានជួបពិភាក្សាការងារដាច់ដោយឡែកពីគ្នាជាមួយ មេបញ្ជាការកងទ័ពជើងគោកប្រទេសចិន អាមេរិក អូស្រ្តាលី ហ្វីលីពីន វៀតណាម សឹង្ហបុរី និងប្រ៊ុយណេ ដែលរាល់កិច្ចជំនួប ភាគីទាំងអស់សុទ្ធ តែបានប្តេជ្ញាការជាមួយភាគីកម្ពុជាថានឹងពង្រឹងកិច្ចសហប្រតិបត្តិការរវាងកងទ័ពនៃប្រទេសទាំងពីរ ឱ្យកាន់តែខ្លាំងក្លាបន្ថែមទៀត ជាពិសេសលើផ្នែកសន្តិសុខទាំងក្នុងតំបន់និងពិភពលោក ក្រោមបរិយាកាសនៃការគោរពគ្នា ស្និទ្ធស្នាល និងរីករាយក្រៃលែង។

នេះគឺជាការការវិវឌ្ឍន៍ថ្មីមួយទៀត ដែលមេបញ្ជាការកងទ័ពកម្ពុជា គឺឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត បានពង្រឹង និងពង្រីកការទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយមេបញ្ជាការកងទ័ពមហាអំណាចពិភពលោក និងតំបន់ជាច្រើនទៀតដែលនេះ ជាមោទនភាព និងកិត្យានុភាពជាតិ សម្រាប់កងទ័ពកម្ពុជា និងប្រជាជនកម្ពុជា ទូទាំងប្រទេស៕













































Comments

Popular posts from this blog

បញ្ជីរាយនាមកីឡាករក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ចំនួន៣០នាក់ លេីកទី១

អ៉ីរ៉ង់ បដិសេធការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម រហូតដល់៨៤% ដែលលើកឡើងដោយ IAEA និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច

សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេស យកចិត្តទុកដាក់រឿងអនាម័យ ពេលកម្ពុជារៀបចំការប្រកួតស៉ីហ្គេម