វេណេស៊ុយអេឡា ផ្ដល់កំាភ្លើង ៥០០,០០០ដើម ឱ្យកងកម្លាំងជាតិ សម្រាប់ធ្វើសមយុទ្ធយោធា នៅក្បែរព្រំដែនកូឡុំប៊ី

(ការ៉ាកាស់)៖ ប្រធានាធិបតីវេណេស៊ុយអេឡា លោក នីកូឡាស់ ម៉ាឌូរ៉ូ បាននិយាយថា កងកម្លាំងជាតិ នឹងត្រូវបានផ្ដល់ឱ្យនូវកាំភ្លើង ៥០០,០០០ដើម សម្រាប់ការធ្វើសមយុទ្ធយោធា នៅក្បែរព្រំដែនជាប់ប្រទេសកូឡុំប៊ី។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅថ្ងៃព្រហស្បតិ៍ ទី១២ ខែកញ្ញា ឆ្នាំ២០១៩។

កាលពីសប្ដាហ៍មុន លោក ម៉ាឌូរ៉ូ បានប្រកាសពីការធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំ នៅក្បែរ តំបន់ព្រំដែនជាប់ប្រទេសកូឡុំប៊ី ពីថ្ងៃទី១០ រហូតដល់ថ្ងៃទី២៨ ខែកញ្ញានេះ។ បើតាមលោក ម៉ាឌូរ៉ូ ប្រព័ន្ធការពារដែនអាកាស ក៏នឹងត្រូវបានដាក់ពង្រាយផងដែរ កំឡុងពេលនៃការធ្វើ សមយុទ្ធយោធានេះ។

គួរជម្រាបថា សមយុទ្ធយោធាខាងលើ ធ្វើឡើង បន្ទាប់ពីលោក ម៉ាឌូរ៉ូ បានអះអាងថា កូឡុំប៊ី កំពុងត្រៀមខ្លួនបើកការវាយប្រហារប្រឆាំងនឹងវេណេស៊ុយអេឡា។ ប៉ុន្តែនេះមិនមែន ជាលើកទី១ឡើយ ដែលប្រធានាធិបតីរូបនេះចោទប្រកាន់លើកូឡុំប៊ី ដោយកាលពីឆ្នាំ២០១៨ លោក ម៉ាឌូរ៉ូ ក៏ធ្លាប់បានចង្អុលមុខរដ្ឋាភិបាលទីក្រុងបូហ្គូតា (Bogota) ចំៗដែរថាជាអ្នកនៅពី ក្រោយការប៉ុនប៉ងធ្វើឃាតរូបលោកមិនបានសម្រេច បើទោះជាកូឡុំប៊ីបដិសេធក៏ដោយ៕









Comments

Popular posts from this blog

បញ្ជីរាយនាមកីឡាករក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ចំនួន៣០នាក់ លេីកទី១

អ៉ីរ៉ង់ បដិសេធការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម រហូតដល់៨៤% ដែលលើកឡើងដោយ IAEA និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច

សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេស យកចិត្តទុកដាក់រឿងអនាម័យ ពេលកម្ពុជារៀបចំការប្រកួតស៉ីហ្គេម