ក្រសួងទេសចរណ៍ ណែនាំឱ្យប្រតិបត្តិករពង្រឹងគុណភាពសេវាទេសចរណ៍ ក្នុងពិធីបុណ្យសមុទ្រ នៅខេត្តកំពត ចុងឆ្នាំ២០១៩

(ភ្នំពេញ)៖ ដើម្បីពង្រឹងគុណភាពសេវាកម្មឧស្សាហកម្មទេសចរណ៍ ក្នុងគោលដៅធានាឱ្យបាននូវសុខុមាលភាព របស់ភ្ញៀវទេសចរ និងការកើនឡើងនៃការធ្វើដំណើរកម្សាន្តក្នុងស្រុក ក្រសួងទេសចរណ៍ បានដាក់ចេញសារាចរណែនាំដល់ប្រតិបត្តិករទេសចរណ៍ទាំងអស់ ត្រូវង្រឹងគុណភាពសេវាកម្មអាជីវកម្ម ឧស្សាហកម្មទេសចរណ៍ នាឱកាសពិធីបុណ្យសមុទ្រ លើកទី៨ ជុំទី២ នៅខេត្តកំពត។

បុណ្យសមុទ្រលើកទី៨នេះ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២០-២២ ខែធ្នូ ឆ្នាំ២០១៩ ក្រោមប្រធានបទ «ទីក្រុងស្អាត ឆ្នេរល្អ ទេសចរណ៍រុងរឿង»។

ប្រតិបត្តិករទេសចរណ៍ ដែលប្រកបអាជីវកម្មឧស្សាហកម្មទេសចរណ៍ទាំងអស់ ត្រូវអនុវត្តតាមការណែនាំបន្ថែម ដូចខាងក្រោម៖

១៖ ការរៀបចំសោភ័ណភាព សណ្ដាប់ធ្នាប់ និងអនាម័យ
២៖ បញ្ជីរាយនាមសេវាកម្ម
៣៖ គុណភាពសេវាកម្ម និងបដិសណ្ឋារកិច្ច
៤៖ ការថែរក្សាអនាម័យសេវាកម្ម
៥៖ ការគ្រប់គ្រងសំណល់
៦៖ បង្គន់អនាម័យ
៧៖ ការដឹកជញ្ជូនភ្ញៀវទេសចរ
៨៖ ម្ចាស់ ឬអ្នកគ្រប់គ្រងអាជីវកម្មទេសចរណ៍ ត្រូវរក្សាតម្លៃនៃអាជីវកម្ម ឬសេវាកម្មមិនឱ្យលើសពីថ្ងៃធម្មតា និងត្រូវរក្សាគុណភាព បរិមាណផលិតផល និងសេវាកម្មទេសចរណ៍ឱ្យកាន់ល្អថែមទៀត៕



Comments

Popular posts from this blog

បញ្ជីរាយនាមកីឡាករក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ចំនួន៣០នាក់ លេីកទី១

អ៉ីរ៉ង់ បដិសេធការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម រហូតដល់៨៤% ដែលលើកឡើងដោយ IAEA និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច

សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេស យកចិត្តទុកដាក់រឿងអនាម័យ ពេលកម្ពុជារៀបចំការប្រកួតស៉ីហ្គេម