លោក គីម ជុងអ៊ុន គឺជាអ្នកអង្កេតដោយផ្ទាល់នូវការធ្វើតេស្ត ជើងទម្របាញ់រ៉ុក្កែតខ្នាតយក្ស

(សេអ៊ូល)៖ មេដឹកនាំកំពូលកូរ៉េខាងជើងបានទស្សនា និងបញ្ជាដោយផ្ទាល់ នូវការបាញ់សាកល្បងប្រព័ន្ធ ឬជើងទម្រងគ្រាប់រ៉ុក្កែតខ្នាតយក្ស ដែលអាចបាញ់ម្តងបានជាច្រើនគ្រាប់ (super-large multiple rocket launcher) ក្រោយបង្ហាញពីបំណងចង់ចរចាជាមួយសហរដ្ឋអាមេរិកឡើងវិញ នៅក្នុងខែកញ្ញានេះ។ នេះបើតាម KCNA ដកស្រង់ចេញផ្សាយដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃពុធ ទី១១ ខែកញ្ញា ឆ្នាំ២០១៩។

សារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA តាមរយៈការស្រង់សម្ដីរបស់លោក គីម ជុងអ៊ុន បានគូសបញ្ជាក់យ៉ាងដូច្នេះថា «សមត្ថភាពរបស់ប្រព័ន្ធគ្រាប់រ៉ុក្កែត ត្រូវបានផ្ទៀងផ្ទាត់ជាលើកចុងក្រោយ នៅក្នុងប្រតិបត្តិការប្រយុទ្ធ ហើយអ្វីដែលត្រូវបន្តធ្វើឡើងជាមួយប្រព័ន្ធបាញ់គ្រាប់រ៉ុក្កែត នោះគឺការធ្វើតេស្ដ»។

គួរជម្រាបថា បើតាមយោធាកូរ៉េខាងត្បូង កូរ៉េខាងជើងកាលពីថ្ងៃអង្គារ បានបាញ់សាកល្បងមីស៊ីល រយៈចំងាយខ្លីទាំងពីរគ្រាប់ខាងលើ ចេញពីតំបន់ កែឆុន (Kaechon) នៃខេត្ត ព្យុងកាន់ (Pyongan) ខាងត្បូង ឆ្ពោះទៅកាន់សមុទ្រជប៉ុន ដោយហោះបានចំងាយ ៣៣០គីឡូម៉ែត្រ។ ការបាញ់សាកល្បងមីស៊ីលខាងលើ របស់កូរ៉េខាងជើង ធ្វើឡើងជាលើកទី ៨ហើយ ចាប់តាំងពីប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ និងមេដឹកនាំកំពូលលោក គីម ជុងអ៊ុន ជួបគ្នានៅឯតំបន់ព្រំដែនគ្មានអន្តរកូរ៉េ (គ្មានយោធា) កាលពីខែមិថុនា កន្លងទៅ៕

Comments

Popular posts from this blog

បញ្ជីរាយនាមកីឡាករក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ចំនួន៣០នាក់ លេីកទី១

អ៉ីរ៉ង់ បដិសេធការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម រហូតដល់៨៤% ដែលលើកឡើងដោយ IAEA និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច

សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេស យកចិត្តទុកដាក់រឿងអនាម័យ ពេលកម្ពុជារៀបចំការប្រកួតស៉ីហ្គេម