ចិនប្រើគ្រាប់រ៉ុក្កែត Long March 4 បាញ់បង្ហោះផ្កាយរណប៣គ្រឿងឡើងទីអវកាស

(ប៉េកាំង)៖ ចិនបានបាញ់បង្ហោះផ្កាយរណបខ្នាតធំមួយគ្រឿង និងខ្នាតតូច២គ្រឿង ឡើងទៅកាន់ទីអវកាស ដោយប្រើគ្រាប់រ៉ុក្កែត ស៊េរី Long March 4។ នេះបើតាមការដកស្រង់ការផ្សាយចេញពី ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១២ ខែកញ្ញា ឆ្នាំ២០១៩។

ការបាញ់បង្ហោះផ្កាយរណបខាងលើ ត្រូវបានធ្វើឡើងនៅមជ្ឈមណ្ឌលបង្ហោះផ្កាយរណប Taiyuan ដែលស្ថិតក្នុងខេត្ត Shanxi ភាគខាងជើងប្រទេសចិន កាលពីវេលាម៉ោង១១៖២៦នាទីព្រឹកថ្ងៃសុក្រនេះ។ ផ្កាយរណបខ្នាតធំ គឺជាផ្កាយរណបធុន Ziyuan-2D ខណៈផ្កាយរណបខ្នាតតូចវិញ គឺមួយគ្រឿងជារបស់សាកលវិទ្យាល័យ Beijing Normal University ឈ្មោះថា BNU-1 និងមួយទៀត ឈ្មោះថា Naxing-3 ជា របស់ក្រុមហ៊ុនបច្ចេកវិទ្យាអវកាសឯកជនមួយ ដែលមានមូលដ្ឋាននៅទីក្រុងសៀងហៃ។

គួរជម្រាបថា ការប្រើប្រាស់គ្រាប់រ៉ុក្កែតធុន Long March 4 នាថ្ងៃសុក្រនេះ គឺជាការត្រឡប់ទៅហោះហើរឡើងនៃគ្រាប់រ៉ុក្កែតនេះ បន្ទាប់ពីរ៉ុក្កែត Long March 4C បានទទួលបរាជ័យក្នុងការនាំយកផ្កាយរណប Yaogan Weixing-33 ឡើងទៅទីអវកាស កាលពី ខែឧសភា ឆ្នាំ២០១៩នេះ។ រ៉ុក្កែត Long March 4 ដែលប្រើនៅថ្ងៃនេះ គឺ Long March 4B៕



Comments

Popular posts from this blog

បញ្ជីរាយនាមកីឡាករក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ចំនួន៣០នាក់ លេីកទី១

អ៉ីរ៉ង់ បដិសេធការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម រហូតដល់៨៤% ដែលលើកឡើងដោយ IAEA និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច

សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេស យកចិត្តទុកដាក់រឿងអនាម័យ ពេលកម្ពុជារៀបចំការប្រកួតស៉ីហ្គេម