មេ NATO បារម្ភខ្លាចជម្លោះផ្ទុះឡើង ក្រោយរោងចក្រប្រេងអារ៉ាប៊ីសាអូឌីត រងការវាយប្រហារ
(ព្រុចសែល)៖ ប្រមុខអង្គការណាតូ (NATO) លោក Jens Stoltenberg បានបង្ហាញក្ដីព្រួយបារម្ភ យ៉ាងខ្លាំងចំពោះស្ថានភាពបច្ចុប្បន្ននៅក្នុងតំបន់មជ្ឈិមបូព៌ា បន្ទាប់ពីរោងចក្រប្រេងរបស់ អារ៉ាប៊ីសាអូឌីត រងការវាយប្រហារដោយយន្ដហោះដ្រូន កាលពីថ្ងៃសៅរ៍សប្ដាហ៍មុន។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន BBC នៅថ្ងៃអង្គារ ទី១៧ ខែកញ្ញា ឆ្នាំ២០១៩។
ការព្រួយបារម្ភខ្លាចក្រែងជម្លោះផ្ទុះឡើងរបស់ លោក Stoltenberg ធ្វើឡើងនៅក្នុងបទសម្ភាសន៍ ជាមួយទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃចន្ទសប្ដាហ៍នេះ។ ថ្លែងនាឱកាសនោះ ប្រមុខអង្គការណាតូ រូបនេះបានគូសបញ្ជាក់ដូច្នេះថា៖ «យើងសូមអំពាវនាវឱ្យភាគីទាំងអស់ ចូលរួមបង្កាកុំឱ្យការប្រហារ បែបនេះកើតឡើងជាថ្មី ពីព្រោះវាអាចនឹងបង្កផលអវិជ្ជមានដល់តំបន់ទាំងមូល ហើយយើង ក៏ព្រួយបារម្ភជាខ្លាំងផងដែរអំពីហានិភ័យនៃការផ្ទុះជម្លោះប្រដាប់អាវុធ»។
គួរបញ្ជាក់ថា សហរដ្ឋអាមេរិក នៅក្នុងសប្ដាហ៍នេះ បានបញ្ចេញរូបភាពផ្កាយរណបជាច្រើនសន្លឹកដោយ បង្ហាញថាការវាយប្រហារលើរោងចក្រប្រេងអារ៉ាប៊ីសាអូឌីត កាលពីថ្ងៃសៅរ៍សប្ដាហ៍មុនគឺជាស្នាដៃ របស់អ៊ីរ៉ង់។ មិនតែប៉ុណ្ណោះ ទោះជាមិនបានបញ្ជាក់ចំៗឈ្មោះ លោក ដូណាល់ ត្រាំ បានព្រមានថា ជម្រើសប្រើប្រាស់កម្លាំងយោធាមាននៅលើតុរួចជាស្រេច ដើម្បីឆ្លើយតបទៅនឹងការវាយប្រហារនេះ បើទោះជាអ៊ីរ៉ង់បដិសេធក៏ដោយ៕

Comments