ទ័ពអាកាសអាមេរិកកំពុងរកអ្នកផលិតប្រព័ន្ធមីស៊ីលការពារអាកាសចម្លងម៉ូដតាម S-300 រុស្ស៊ី ដើម្បីទុកហ្វឹកហាត់

(វ៉ាស៊ីនតោន)៖ កងទ័ពអាកាសអាមេរិក កំពុងព្យាយាមស្វែងរកការឆ្លើយតប ចំពោះតម្រូវការរបស់ខ្លួន ក្នុងការទិញប្រព័ន្ធមីស៊ីល​​ការពារដែនអាកាសដែលមានលក្ខណៈស្រដៀង S-300 របស់រុស្ស៊ី សម្រាប់យកមកបម្រើដល់ការហ្វឹកហាត់របស់ខ្លួន។ នេះបើ​តាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានរុស្ស៊ី Sputnik នៅរសៀលថ្ងៃព្រហស្បតិ៍ ទី០៥ ខែកញ្ញា ឆ្នាំ២០១៩។

នាពេលនេះ កងទ័ពអាកាសអាមេរិក កំពុងតែតាមរកដៃគូណា ដែលមានសមត្ថភាពអាចផលិតប្រព័ន្ធការពារដែនអាកាសចំនួន​០២គ្រឿង ដែលមានគំរូដូចប្រព័ន្ធមីស៊ីលអាកាសរុស្ស៊ី S-300 តាមតែអាចធ្វើទៅបាន សម្រាប់ទុកបម្រើក្នុងការហ្វាត់ហាត់នៅ​មូលដ្ឋានយោធាក្នុងរដ្ឋ Utah។

គួរជម្រាបថា បើតាមកងទ័ពអាកាសអាមេរិក ការហ្វឹកហាត់ជាមួយប្រព័ន្ធមីស៊ីលការពារអាកាស ដែលដូចរបស់ពិតបែបនេះ នឹងជួយពង្រឹងការហ្វឹកហាត់បានយ៉ាងច្រើន។ បច្ចុប្បន្ន ប្រព័ន្ធមីស៊ីល S-400 ត្រូវបានដាក់ឲ្យធ្វើប្រតិបត្តិការ ដោយប្រទេសរុស្ស៊ី អ៊ីរ៉ង់ ស៊ីរី ចិន ព្រមទាំងប្រទេសមួយចំនួនទៀត៕

Comments

Popular posts from this blog

បញ្ជីរាយនាមកីឡាករក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ចំនួន៣០នាក់ លេីកទី១

អ៉ីរ៉ង់ បដិសេធការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម រហូតដល់៨៤% ដែលលើកឡើងដោយ IAEA និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច

សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេស យកចិត្តទុកដាក់រឿងអនាម័យ ពេលកម្ពុជារៀបចំការប្រកួតស៉ីហ្គេម