លោក ដូណាល់ ត្រាំ បញ្ជូនអនុប្រធានាធិបតី និងរដ្ឋមន្ត្រីការបរទេសអាមេរិកទៅតួកគី ដើម្បីឆ្លើយតបសង្គ្រាមកម្ទេចឃើដនៅស៊ីរី
(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានឱ្យដឹងថា អនុប្រធានាធិបតីអាមេរិកលោក ម៉ៃក៍ ភែន (Mike Pence) និងរដ្ឋមន្ត្រីការបរទេស លោក ម៉ៃក៍ ប៉ុមប៉េអូ នឹងធ្វើដំណើរទៅកាន់ប្រទេសតួកគីនៅថ្ងៃពុធសប្ដាហ៍នេះ ខណៈយោធាតួកគីនៅតែបន្តធ្វើប្រតិបត្តិការយោធា ដើម្បីកម្ទេចក្រុមសកម្មប្រយុទ្ធឃើដ នៅតំបន់ភាគខាងជើងប្រទេសស៊ីរី ដោយគ្មានសញ្ញាថាបញ្ឈប់ ឬបន្ធូរដៃ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅរសៀលថ្ងៃពុធ ទី១៦ ខែតុលា ឆ្នាំ២០១៩។
នៅក្នុងដំណើរទស្សនកិច្ចនេះលោក Mike Pence គ្រោងនឹងជួបពិភាក្សាការងារជាមួយប្រធានាធិបតីតួកគី លោក អឺដូហ្គាន់ នៅថ្ងៃព្រហស្បតិ៍ ហើយលោកនឹងបញ្ជាក់ពីជំហររបស់សហរដ្ឋអាមេរិក ក្នុងការដាក់ទណ្ឌកម្មរហូតដល់ទីក្រុងអង់ការ៉ាបញ្ឈប់ប្រតិបត្តិការយោធា ព្រមទាំងត្រឡប់មករកតុចរចាវិញ។
គួរបញ្ជាក់ថា សហរដ្ឋអាមេរិកកាលពីថ្ងៃអង្គារ បានដាក់ទណ្ឌកម្មប្រឆាំងនឹងក្រសួងចំនួន ០២ និងមន្ត្រីជាន់ខ្ពស់បីរូបនៃរដ្ឋាភិបាលលោក អឺដូហ្គាន់ ដើម្បីបង្ខំឱ្យតួកគីបញ្ឈប់ការវាយលុក លើក្រុមសកម្មប្រយុទ្ធឃើដ នៅតំបន់ភាគខាងជើងប្រទេសស៊ីរី។ លោក អឺដូហ្គាន់ បានទាត់ចោលបទឈប់បាញ់ដែលត្រូវបានស្នើឡើងដោយលោក ត្រាំ តែនៅតែបើកទ្វារចរចាជាមួយទីក្រុងវ៉ាស៊ីនតោនដដែល៕

Comments