កម្ពុជានាំចេញជ័រកៅស៊ូបានជាង១៧ម៉ឺនតោន ទទួលចំណូល២៣០លានដុល្លារ នៅរយៈពេល៩ខែឆ្នាំនេះ

(ភ្នំពេញ)៖ យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានកៅស៊ូ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលទទួលបាននៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៩នេះបានបញ្ជាក់ថា ក្នុងរយៈពេល៩ខែ ឆ្នាំ២០១៩ កម្ពុជាបាននាំចេញកៅស៊ូចំនួន១៧៣,០៧២តោន កើនឡើង២៣% បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៨ ដោយទទួលបានចំណូលប្រមាណ២៣០លានដុល្លារអាមេរិក។

របាយការណ៍បញ្ជាក់ថា តម្លៃជាមធ្យមរបស់ជ័រកៅស៊ូ នៅ៩ខែដំបូង ឆ្នាំ២០១៩នេះ មានតម្លៃ១,៣៣៥ដុល្លារក្នុង១តោន បានធ្លាក់ចុះ២%។ ដូច្នេះបើគិតជាចំណូលដែលកម្ពុជា ទទួលបានពីការនាំចេញជ័រកៅស៊ូរយៈពេល៩ខែ មានចំនួនប្រមាណជា ២៣១,០៥១,១២០ដុល្លារអាមេរិក។

សម្រាប់ការនាំចេញជ័រកៅស៊ូ ក្នុងខែកញ្ញា មានចំនួនប្រមាណជាជាង ២៣,៨០៩តោន ខណៈតម្លៃជ័រកៅស៊ូជាមធ្យមក្នុងខែកញ្ញាមានតម្លៃ ១,៣០៣ដុល្លារក្នុង១តោន បានថយចុះ២.១៥%ផងដែរ។

សូមបញ្ជាក់ថា រយៈពេលពេញមួយឆ្នាំ២០១៨ កម្ពុជាបាននាំចេញជ័រកៅស៊ូជាង២១ម៉ឺនតោន ទទួលបានចំណូលជិត៣០០លានដុល្លារអាមេរិក។ ជ័រកៅស៊ូកម្ពុជា បាននាំចេញទៅកាន់ប្រទេសចិន វៀតណាម សង្ហឹបុរី និងម៉ាឡេស៊ី៕



Comments

Popular posts from this blog

បញ្ជីរាយនាមកីឡាករក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ចំនួន៣០នាក់ លេីកទី១

អ៉ីរ៉ង់ បដិសេធការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម រហូតដល់៨៤% ដែលលើកឡើងដោយ IAEA និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច

សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេស យកចិត្តទុកដាក់រឿងអនាម័យ ពេលកម្ពុជារៀបចំការប្រកួតស៉ីហ្គេម