មេដឹកនាំបាតុករហុងកុងម្នាក់ ត្រូវមនុស្សមួយក្រុមយកញញួរវាយបែកក្បាល

(ហុងកុង)៖ មេដឹកនាំម្នាក់នៃចលនាបាតុកម្មនៅទីក្រុងហុងកុង ត្រូវបានគេបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យភ្លាមៗ ក្រោយរងរបួសធ្ងន់ធ្ងរ ដោយសាររងការវាយប្រហារដោយញញួរ ពីមនុស្សមួយក្រុម។ នេះបើតាមការដកស្រង់ ការផ្សាយចេញពីសារព័ត៌មាន BBC នៅថ្ងៃព្រហស្បតិ៍ ទី១៧ ខែតុលា ឆ្នាំ២០១៩។

យោងតាមរូបភាពលើបណ្តាញសង្គម លោក Jimmy Sham ដែលជាប្រធានអង្គការសិទ្ធិមនុស្ស CHRF នៅហុងកុង បានដេកដួលនៅលើផ្លូវ ដោយប្រឡាក់សុទ្ធតែឈាម។ បើតាមការអះអាងរបស់អង្គការ CHRF លោក Sham ត្រូវបានមនុស្សមួយក្រុមមានគ្នាពី៤ ទៅ៥នាក់ និងមានកាន់ញញួរក្នុងដៃព្រួតគ្នាវាយលើរូបលោក នៅសង្កាត់ Mong Kok ដែលបានបណ្តាលលោករបួសក្បាល។ ប៉ុន្តែលោក Sham មិនបានបាត់បង់ស្មារតីឡើយ ហើយត្រូវបានគេបញ្ជូនទៅសង្រ្គោះព្យាបាលនៅឯមន្ទីរពេទ្យ និងកំពុងស្ថិតក្នុងសភាពនឹងនរ។

គួរជម្រាបថា នេះគឺជាលើកទីពីរហើយដែល លោក Sham បានរងការវាយប្រហារបែបនេះ គិតចាប់តាំង ពីចលនាបាតុកម្មដើម្បី លទ្ធិប្រជាធិបតេយ្យបានចាប់ផ្តើមឡើងកាលពីប៉ុន្មានខែមុន។ ទោះជាបែបនេះក៏ដោយ លោក Sham នៅតែបង្ហាញការតាំងចិត្តថា លោកនឹងនៅតែប្រកាន់ខ្ជាប់នូវគោលគំនិតអហិង្សា និងតវ៉ាដោយ សន្តិវិធី។ យ៉ាងណាមិញ គេសង្កេតឃើញថា អំពើហិង្សាកាន់តែតានតឹងឡើងពីមួយសប្តាហ៍ ទៅមួយសប្តាហ៍ កំឡុងការធ្វើបាតុកម្មតវ៉ានៅហុងកុង៕







Comments

Popular posts from this blog

បញ្ជីរាយនាមកីឡាករក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ចំនួន៣០នាក់ លេីកទី១

អ៉ីរ៉ង់ បដិសេធការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម រហូតដល់៨៤% ដែលលើកឡើងដោយ IAEA និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច

សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេស យកចិត្តទុកដាក់រឿងអនាម័យ ពេលកម្ពុជារៀបចំការប្រកួតស៉ីហ្គេម