ប៉ូលិសហុងកុងថ្កោលទោសបាតុករមួយចំនួន ដែលបានប្រើអំពើហិង្សាយ៉ាងកម្រោលលើជនសាមញ្ញ
(ហុងកុង)៖ ប៉ូលិសហុងកុងនាថ្ងៃចន្ទនេះបានថ្កោលទោសក្រុមបាតុករ ដែលបានប្រព្រឹត្តអំពើហិង្សាកាន់តែអាក្រក់ឡើងៗ កំឡុងពេលធ្វើបាតុកម្មកាលពីចុងសប្តាហ៍កន្លងទៅនេះ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នារសៀលថ្ងៃចន្ទ ទី០៧ ខែតុលា ឆ្នាំ២០១៩។
យោងតាមសេចក្តីថ្លែងការណ៍ ដែលបង្ហោះនៅលើបណ្តាញទំនាក់ទំនងសង្គម Twitter របស់ប៉ូលិសហុងកុង ក្រុមបាតុករបានប្រើហិង្សាដោយឥតញញើតដៃ លើជនសាមញ្ញមួយចំនួន កាលពីថ្ងៃអាទិត្យម្សិលមិញ។ ប៉ូលិសហុងកុងបានរិះគន់ធ្ងន់ៗថា ទង្វើបែបនេះគឺវាប្រាស់ចាកឆ្ងាយហួសពីព្រំដែនកំណត់ នៃក្រមសីលធម៌ និងបានបញ្ជាក់ជាដដែលៗថា ការប្រព្រឹត្តអំពើហិង្សាគ្រប់ទម្រង់ គឺមិនអាចត្រូវអត់ឱនឲ្យបាននោះទេ ទោះជាក្រោមគោលដៅអ្វីក៏ដោយ។ ប៉ូលិសហុងកុងបានប្តេជ្ញាថា នឹងបន្តរឹតបន្តឹងច្បាប់ដើម្បីស្តារសណ្តាប់ធ្នាប់ឡើងវិញ ហើយនាំខ្លួនជនល្មើសទាំងអស់ឲ្យមកប្រឈមមុខចំពោះច្បាប់។
ភ្ជាប់មកជាមួយការថ្កោលទោសខាងលើ ប៉ូលិសហុងកុងក៏បានបង្ហោះនូវវីដេអូ បង្ហាញពីសកម្មភាពអាក្រក់ហួសហេតុរបស់ក្រុមបាតុករ ដែលបានវាយទាត់ធាក់ជនសាមញ្ញ ព្រមទាំងការប្រើឧបករណ៍ដូចជាឆ័ត្រ ដំបងដែក និងញញួរជាដើម ខណៈជនរងគ្រោះភាគច្រើនមើលទៅ សុទ្ធតែស្ថិតក្នុងសភាពធ្ងន់ធ្ងរជាខ្លាំង។
គួរជម្រាបថា សកម្មភាពបាតុកម្មបានផ្ទុះឡើងកាន់តែក្តៅគគុក នាកំឡុងចុងសប្តាហ៍កន្លងទៅ ដោយសារអភិបាលក្រុងហុងកុង បានសម្រេចដាក់អនុវត្តច្បាប់ហាមប្រាមការពាក់ម៉ាស់ ឬមួយក៏របាំងមុខកំឡុងពេលតវ៉ា៕

Comments