អឺរ៉ុប អាមេរិក និងកម្ពុជា ចុះរុករកសារធាតុគីមីគ្រោះថ្នាក់ នៅស្រុករមាសហែក ខេត្តស្វាយរៀង

(ស្វាយរៀង)៖ ក្រុមការងារជំនាញ CBRN អឺរ៉ុប និងអាមេរិក បានសហការជាមួយក្រុមការងារជំនាញអាជ្ញាធរជាតិអាវុធគីមី ចុះរុករកសារធាតុគីមីដោយប្រើប្រាស់ម៉ាស៉ីន URAID នៅទីតាំងដែលបានកំណត់នៅក្នុងឃុំគគីរ ស្រុករមាសហែក ខេត្តស្វាយរៀង។

ប្រតិបត្តិការនេះ បានធ្វើឡើងនៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៩ ដឹកនាំពីលោកឧត្តមសេនីយ៍ឯកបណ្ឌិត សៅ សុវណ្ណី អគ្គលេខាធិការងអាជ្ញាធរជាតិទប់ស្កាត់អាវុធគីមីនុយក្លេអ៊ែរ ជីវសាស្ត្រ និងវិទ្យុសកម្ម និងលោកបណ្ឌិត ម៉ែន ម៉ារ៉ូត ប្រធានវិទ្យាស្ថានស្រាវជ្រាវ និងពិសោធន៍សារធាតុគីមី។ ជាលទ្ធផល នៃបេសកកម្ម ក្រុមការងារបានរកឃើញសារធាតុ CS ជាប្រភេទម្សៅគីមី នៅពេលបំផ្ទុះវាសាយភាយចេញជា Gas វាធ្វើឲ្យស្រវាំងភ្នែក ប៉ះពាល់ដល់ផ្លូវដង្ហើម និងសរីរាង្គកាយ។

កាលពីចុងខែកក្កដា ឆ្នាំ២០១៩នេះ ក៏មានការផ្សព្វផ្សាយច្បាប់ស្តីពី ការហាមឃាត់អាវុធគីមី អាវុធនុយក្លេអ៊ែរ អាវុធជីវសាស្ត្រ និងអាវុធវិទ្យុសកម្ម នៅសាលប្រជុំ សាលាខេត្តស្វាយរៀង ដែលរៀបចំឡើងដោយអគ្គនាយកដ្ឋាន អាជ្ញាធរជាតិអាវុធគីមីផងដែរ។ កិច្ចប្រជុំនេះ ផ្តោតទៅលើវិទ្យាសាស្ត្រលើពិភពលោកនាពេលបច្ចុប្បន្ន ដែលកំពុងរត់ប្រណាំងគ្នា ជាពិសេស ប្រទេសមហាអំណាចធំៗទាំង ៥កំពុងដណ្តើមគ្នាយកលេខមួយខាងផ្នែកសេដ្ឋកិច្ច ហើយគ្រឿងសព្វាវុធប្រល័យលោកក៏កំពុងតែផលិតឡើងលើប្រទេសមហាអំណាចទាំងនោះ ដើម្បីត្រៀមធ្វើសង្គ្រាមដណ្តើមអំណាចគ្រប់គ្រងពិភពលោកទាំងមូល។

អាវុធគីមី នុយក្លេអ៊ែរ អាវុធជីវសាស្ត្រ អាវុធវិទ្យុសកម្ម និងសារធាតុគីមី ក៏បានរាលដាលពាសពេញពិភពលោក ហើយបន្ទាប់ពីសម្លាប់មនុស្សដោយផ្ទាល់ គឺសម្លាប់មនុស្សដោយប្រយោល ជាពិសេសគឺបង្កឲ្យកើតមានជំងឺផ្សេងៗ និងគ្រោះថ្នាក់ដល់មនុស្ស សត្វ រុក្ខជាតិ ជាបន្តបន្ទាប់ផងដែរ។ល។

ច្បាប់ស្តីពីការហាមឃាត់អាវុធគីមី អាវុធនុយក្លេអ៊ែរ អាវុធជីវសាស្ត្រ និងអាវុធវិទ្យុសកម្មរបស់កម្ពុជា ត្រូវបានដាក់ឲ្យប្រើប្រាស់ និងផ្សព្វវផ្សាយទូលំទូលាយ ដល់ស្រទាប់ប្រជាពលរដ្ឋមូលដ្ឋាន ចូលរួមទប់ស្កាត់ឲ្យមានប្រសិទ្ធភាព ដើម្បីសុខភាព និងអាយុជីវិតយើងទាំងអស់គ្នា។ តាមរយៈចំណីម្ហូបអាហារដែលខ្វះអនាម័យ និងមានសារធាតុគីមី ហើយបើយើងខ្វះការប្រុងប្រយ័ត្ន គឺនិងបណ្តាលឲ្យយើងស្លាប់ ដោយឃាតករឈាមត្រជាក់៕





















Comments

Popular posts from this blog

បញ្ជីរាយនាមកីឡាករក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ចំនួន៣០នាក់ លេីកទី១

អ៉ីរ៉ង់ បដិសេធការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម រហូតដល់៨៤% ដែលលើកឡើងដោយ IAEA និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច

សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេស យកចិត្តទុកដាក់រឿងអនាម័យ ពេលកម្ពុជារៀបចំការប្រកួតស៉ីហ្គេម