លោក ដូណាល់ ត្រាំ រងការចំអកកំឡុងពេលចូលរួមក្នុងព្រឹត្តិការណ៍ប្រកួតកីឡា នៅទីក្រុងវ៉ាស៊ីនតោន

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ត្រូវបានទទួលស្វាគមន៍ជាមួយពាក្យឌឺដង និងការស្រែកពាក្យស្លោក «កុំឱ្យគាត់ចូល» នៅពេលដែលលោកបង្ហាញខ្លួននៅឯការប្រកួតកីឡា baseball World Series ក្នុងទីក្រុងវ៉ាស៊ីនតោន កាលពីថ្ងៃអាទិត្យ (ម៉ោងនៅវ៉ាស៊ីនតោន)។ នេះបើតាមការ ចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃចន្ទ ទី២៧ ខែតុលា ឆ្នាំ២០១៩។

លោក ដូណាល់ ត្រាំ និងលោកស្រីជំទាវទី១ លោកស្រី Melania Trump បានបង្ហាញខ្លួនក្នុងការប្រកួតកីឡា baseball រវាងក្រុម Washington Nationals និង Houston Astros នៅឯពហុកីឡដ្ឋាន Washington Nationals Park។ ប៉ុន្តែទន្ទឹមគ្នា វត្តមានរបស់លោក មានអ្នកខ្លះស្រែកគាំទ្រ និងអ្នកខ្លះទៀតបានស្រែកពាក្យ ស្លោកឌឺដង «កុំឱ្យគាត់ចូល» ទៅកាន់លោក ដូណាល់ ត្រាំ។

គួរជម្រាបថា ការស្រែកឌឺដងលោក ត្រាំ កើតមានឡើងបន្ទាប់ពីប្រធានាធិបតីអាមេរិករូបនេះ ប្រកាសទទួល
ស្គាល់ជាផ្លូវការពីមរណភាពរបស់មេ ISIS Abu Bakr al-Baghdadi នៅក្នុងប្រតិបត្តិការយោធាអាមេរិក នៅឯភាគពាយព្យប្រទេសស៊ីរី ហើយដែលគឺជាជោគជ័យដ៏អស្ចារ្យមួយសម្រាប់រដ្ឋបាលរបស់លោក៕





Comments

Popular posts from this blog

បញ្ជីរាយនាមកីឡាករក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ចំនួន៣០នាក់ លេីកទី១

អ៉ីរ៉ង់ បដិសេធការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម រហូតដល់៨៤% ដែលលើកឡើងដោយ IAEA និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច

សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេស យកចិត្តទុកដាក់រឿងអនាម័យ ពេលកម្ពុជារៀបចំការប្រកួតស៉ីហ្គេម