ក្រុមឧទ្ទាមឃើដ ថ្កោលទោសសហរដ្ឋអាមេរិក៖ ការដកកងទ័ពចេញពីតំបន់ ភាគខាងជើងប្រទេសស៊ីរី គឺជា «ទង្វើលួចចាក់សម្ព័ន្ធមិត្តពីក្រោយខ្នង»

Credit: Freshnews
(វ៉ាស៊ីនតោន)៖ កងទ័ពអាមេរិក បានចាប់ផ្ដើមដកខ្លួនចេញពីទីតាំងជាច្រើន នៅក្នុងតំបន់ភាគខាងជើងនៃប្រទេស ស៊ីរីហើយ នៅថ្ងៃចន្ទនេះ ដើម្បីបើកផ្លូវឱ្យតួកគី បើកប្រតិបត្តិការយោធាប្រឆាំងក្រុមសកម្មប្រយុទ្ធឃើដ នៅឯតំបន់ ព្រំដែនស៊ីរី និងតួកគី។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃចន្ទ ទី០៧ ខែតុលា ឆ្នាំ២០១៩។
ក្រុមឧទ្ទាមឃើដ YPG គឺជាសម្ព័ន្ធមិត្តមួយរបស់សហរដ្ឋអាមេរិក នៅក្នុងប្រទេសស៊ីរី ជាទីដែលក្រុមឧទ្ទាមមួយនេះ ជួយទីក្រុងវ៉ាស៊ីនតោន ក្នុងការវាយកម្ចាត់ពួក ISIS ខណៈតួកគីបានចាត់ទុក YPG ជាក្រុមអង្គការភេរវករ។ ដោយឡែក ជុំវិញការសម្រេចចិត្តដកកងទ័ពអាមេរិកនេះដែរ ក្រុមឧទ្ទាមឃើដបានចោទថានេះជាទង្វើលួចចាក់ សម្ព័ន្ធមិត្តពីក្រោយខ្នង។
តែទោះជាយ៉ាងនេះក្ដី ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានចេញមុខការពារការសម្រេចចិត្តរបស់ លោកជាមួយការបញ្ជាក់ថា វាដល់ពេលវេលាហើយដែលសហរដ្ឋអាមេរិក ត្រូវដកខ្លួនចេញពីសង្រ្គាមនៅស៊ីរី។
គួរជម្រាបថា ការប្រកាសដកទ័ពអាមេរិកចេញពីតំបន់ភាគខាងជើងប្រទេសស៊ីរី ធ្វើឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះ ក្រោយសេតវិមាន កាលពីថ្ងៃអាទិត្យ (ម៉ោងវ៉ាស៊ីនតោន) បានចេញសេចក្ដីថ្លែងការណ៍មួយថា តួកគី នឹងធ្វើប្រតិបត្តិការយោធា ដើម្បីបង្កើតតំបន់សុវត្ថិភាពនៅភាគខាងជើងប្រទេសស៊ីរី ក្នុងពេលឆាប់ៗនេះ ហើយ កងទ័ពអាមេរិកនឹងមិនគាំទ្រ ឬក៏លូកដៃចូលក្នុងប្រតិបត្តិការយោធានេះឡើយ៕

Comments

Popular posts from this blog

បញ្ជីរាយនាមកីឡាករក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ចំនួន៣០នាក់ លេីកទី១

អ៉ីរ៉ង់ បដិសេធការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម រហូតដល់៨៤% ដែលលើកឡើងដោយ IAEA និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច

សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេស យកចិត្តទុកដាក់រឿងអនាម័យ ពេលកម្ពុជារៀបចំការប្រកួតស៉ីហ្គេម