កុំបង្ខំអឺរ៉ុបឲ្យទាល់ច្រក បើមិនដូច្នោះទេអាមេរិកក៏អាចរងទណ្ឌកម្មវិញដែរ, នេះជាការព្រមានរបស់បារាំង

(ប៉ារីស)៖ រដ្ឋមន្ត្រីហិរញ្ញវត្ថុបារាំងលោក ប្រ៊ូណូ ឡឺ មែរ (Bruno Le Maire) នៅថ្ងៃព្រហស្បតិ៍នេះបានព្រមានថា សហភាពអឺរ៉ុបនឹងដាក់ទណ្ឌកម្មលើផលិតផលអាមេរិក បើសិនជាគ្មានការផ្សះផ្សាជម្លោះពាណិជ្ជកម្ម ពាក់ព័ន្ធនឹងវិស័យឧស្សាហកម្មយន្ដហោះ ជាមួយទីក្រុងវ៉ាស៊ីនតោនទេនោះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១០ ខែតុលា ឆ្នាំ២០១៩។

ថ្លែងប្រាប់អ្នកសារព័ត៌មានជាច្រើនរូប នាឱកាសចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីហិរញ្ញវត្ថុអឺរ៉ុប ក្នុងទីក្រុងនៃប្រទេសលុចហ្សំបួ (Luxembourg) លោក Bruno Le Maire បានគូសបញ្ជាក់ដូច្នេះថា «សហរដ្ឋអាមេរិកគួរតែដឹងថា បើសិនជាគ្មានការផ្សះផ្សាជម្លោះទេ នោះសហភាពអឺរ៉ុបគ្មានជម្រើសអ្វីផ្សេងក្រៅតែពីចាត់វិធានការ ដាក់ទណ្ឌកម្មលើផលិតផលអាមេរិក»។

គួរជម្រាបថា កាលពីសប្ដាហ៍មុនសហរដ្ឋអាមេរិកបានប្រកាសពីការដំឡើងពន្ធ លើផលិតផលនាំចូលពីសហភាពអឺរ៉ុបមានតម្លៃជាង ៧.៥ពាន់លានដុល្លារ ដែលនឹងត្រូវចូលជាធរមាននៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៩ នេះដោយចោទថា សហភាពអឺរ៉ុបបានលួចជួយក្រុមហ៊ុនផលិតយន្ដហោះ Airbus ដោយខុសច្បាប់ ក្នុងការប្រកួតប្រជែងជាមួយក្រុមហ៊ុនផលិតយន្ដហោះអាមេរិក Boeing៕





Comments

Popular posts from this blog

បញ្ជីរាយនាមកីឡាករក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ចំនួន៣០នាក់ លេីកទី១

អ៉ីរ៉ង់ បដិសេធការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម រហូតដល់៨៤% ដែលលើកឡើងដោយ IAEA និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច

សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេស យកចិត្តទុកដាក់រឿងអនាម័យ ពេលកម្ពុជារៀបចំការប្រកួតស៉ីហ្គេម