ជនពាក់ព័ន្ធផែនការធ្វើរដ្ឋប្រហារតាមជនក្បត់ជាតិ សម រង្ស៉ី ម្នាក់ទៀតបានសារភាពទទួលស្គាល់កំហុសរបស់ខ្លួន, តុលាការខេត្តកំពង់ធំសម្រេចដោះលែងក្រៅឃុំ
(ភ្នំពេញ)៖ ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តកំពង់ធំ នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៩ បានសម្រេចបង្កាប់ឲ្យដោះលែងជនត្រូវចោទឈ្មោះ រស់ គឹមសៀង ភេទប្រស ឲ្យនៅក្រៅឃុំជាបណ្តោះអាសន្ន បន្ទាប់ពីជននេះ បានចូលសារភាពទោសកំហុស ដែលខ្លួនចាញឧបាយកលទណ្ឌិត សម រង្ស៉ី រហូតចូលរួមក្នុងផែនការរដ្ឋប្រហារខុសច្បាប់ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់។
បើតាមអ្នកនាំពាក្យ នៃអយ្យការអមសាលាដំបូងខេត្តកំពង់ធំ បានឱ្យដឹងថា នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៨នេះ ជនត្រូវចោទឈ្មោះ រស់ គឹមសៀង ភេទប្រុស អាយុ ៣៤ឆ្នាំ រស់នៅភូមកពងក្រប ឃុំព្រៃគុយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ដែលជាប់ចោទពីបទ «រួមគំនិតក្បត់» ពាក់ព័ន្ធនឹងការចូលរួមធ្វើសកម្មភាព ដើម្បីអនុវត្តផែនការប៉ុនប៉ងធ្វើរដ្ឋប្រហារផ្តួលរំលំរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ក្រោមឧបាយកលជា «ផែនការនៃការវិលត្រឡប់មកកម្ពុជាវិញរបស់ឧក្រិដ្ឋជន សម រង្ស៊ី» បានសហការឆ្លើយបំភ្លឺការពិត អំពីផែនការសកម្មភាពខុសច្បាប់របស់ខ្លួន ជាពិសេសបានផ្តល់ព័ត៌មានលម្អិត អំពីការចាកចេញទៅប្រទេសម៉ាឡេស៊ី ដើម្បីទទួលផែនការពីមេខ្លោង និងការបង្ហាញពីសមាសភាពអ្នកចូលរួមផ្សេងៗទៀតនៅប្រទេសម៉ាឡេស៊ី ក៏ដូចជាមេខ្លោងបញ្ជាឲ្យរអនុវត្តសកម្មភាពខុសច្បាប់ខាងលើនេះ ព្រមទាំងបានទទួលស្គាល់នូវទោសកំហុស ក្នុងការធ្វើសកម្មភាពកន្លងមក ដោយសារ ចាញ់បោកការឃោសនារបស់មេខ្លោងក្នុងការចូលរួមអនុវត្ត «ផែនការនៃការវិលត្រឡប់មកកម្ពុជាវិញរបស់ឧក្រិដ្ឋជន សម រង្ស៊ី» ដែលតាមការពិតផែនការនេះ បង្កប់ឧបាយកលនៃការប៉ុនប៉ងធ្វើរដ្ឋប្រហារផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ នៃព្រះរាជាណាចក្រកម្ពុជា ដែលជាអំពើខុសច្បាប់ធ្ងន់ធ្ងរ។
សូមបញ្ជាក់ថា ទណ្ឌិត សម រង្ស៉ី មេក្រុមឧទ្ទាមក្រៅច្បាប់ដែលតុលាការបង្គាប់ឱ្យចាប់ខ្លួន បានប្រកាសវិលចូលប្រទេសកម្ពុជាវិញ នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ខាងមុខនេះ ក្នុងគោលបំណងធ្វើរដ្ឋប្រហារខុសច្បាប់ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់របស់កម្ពុជា។ ទន្ទឹមនឹងការប្រកាសវិលចូលប្រទេសកម្ពុជានេះ លោក សម រង្ស៉ី បានអំពាវនាវឱ្យកងទ័ពផ្តាច់ខ្លួនពីរាជរដ្ឋាភិបាល ទៅចុះចូលជាមួយខ្លួនប្រើថវិកាលើកទឹកចិត្តមួយចំនួន ព្រមទាំងអំពាវនាវឱ្យព្រះមហាក្សត្រដាក់រាជ្យ ដើម្បីរំលាយរបបរាជានិយមថែមទៀតផង។
ទោះជាយ៉ាងនេះក្តី រាជរដ្ឋាភិបាលកម្ពុជា ស្ថាប័នតុលាការ កងកម្លាំងសមត្ថកិច្ច និងកងទ័ព បានចាប់ផ្តើមតនីតិវិធីរបស់ខ្លួនជាបន្តបន្ទាប់តាមតួនាទី ដើម្បីបំបែកផែនការក្បត់ជាតិរបស់ទណ្ឌិត សម រង្ស៉ី ផងដែរ។ រយៈពេលប៉ុន្មានថ្ងៃមកនេះ អតីតសកម្មជនអ្នកចូលរួម និងគាំទ្រដល់ផែនការផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដែលរៀបចំដោយទណ្ឌិត សម រង្ស៉ី ត្រូវបានតុលាការចោទប្រកាន់ និងត្រូវបានសមត្ថកិច្ចចាប់ខ្លួនជាបន្តបន្ទាប់៕

Comments