កូរ៉េខាងត្បូងសម្រេចបញ្ឈរជើងយន្តហោះ Boeing ចំនួន៩គ្រឿង ក្រោយរកឃើញស្នាមប្រេះ...

(សេអ៊ូល)៖ ក្រសួងដឹកជញ្ជូនកូរ៉េខាងត្បូងនៅថ្ងៃសុក្រនេះ បានសម្រេចចិត្តបញ្ឈរជើងយន្ដហោះ Boeing 737 NG ចំនួន ០៩គ្រឿង បន្ទាប់ពីត្រួតពិនិត្យឃើញថា មានស្នាមប្រេះដែលតម្រូវឱ្យមានការជួសជុលជាបន្ទាន់។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Bangkok Post នៅល្ងាចថ្ងៃសុក្រ ទី២៥ ខែតុលា ឆ្នាំ២០១៩។

សម្រេចចិត្តបញ្ឈរជើងខាងលើ ធ្វើឡើងបន្ទាប់ពីរដ្ឋបាលសហព័ន្ធអាកាសចរណ៍អាមេរិក បានចេញសេចក្ដីណែនាំមួយនៅក្នុខែតុលានេះ ឱ្យបណ្ដាក្រុមហ៊ុនអាកាសចរណ៍ ត្រួតពិនិត្យរកស្នាមប្រេះលើយន្ដហោះស៊េរីចាស់ Boeing 737 NGs។ កាលពីថ្ងៃទី១១ ខែតុលា ក្រុមហ៊ុន Boeing ផ្ទាល់ក៏បានបញ្ជាក់ដែរថា យន្ដហោះប្រភេទនេះ ៣៨គ្រឿងក្នុងចំណោម ៨១០គ្រឿងនៅទូទាំពិភពលោក ត្រូវបានគេរកឃើញថាមានស្នាមប្រេះ និងតម្រូវឱ្យមានការជួសជុលជាបន្ទាន់។

គួរបញ្ជាក់ថា បើតាមក្រសួងដឹកជញ្ជូនកូរ៉េខាងត្បូងយន្ដហោះទាំង ០៩គ្រឿងខាងលើ ត្រូវបានរកឃើញស្នាមប្រេះក្នុងចំណោមយន្ដហោះប្រភេទដូចគ្នានេះសរុប ៤២គ្រឿង ហើយក្នុងចំណោម ០៩គ្រឿងនេះទៀតសោតមាន ០៥គ្រឿងជាកម្មសិទ្ធិរបស់ក្រុមហ៊ុន Korean Air ដែលជាក្រុមហ៊ុនធំបំផុតប្រចាំប្រទេសអាស៊ីបូព៌ាមួយនេះ៕





Comments

Popular posts from this blog

បញ្ជីរាយនាមកីឡាករក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ចំនួន៣០នាក់ លេីកទី១

អ៉ីរ៉ង់ បដិសេធការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម រហូតដល់៨៤% ដែលលើកឡើងដោយ IAEA និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច

សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេស យកចិត្តទុកដាក់រឿងអនាម័យ ពេលកម្ពុជារៀបចំការប្រកួតស៉ីហ្គេម