សហភាពអឺរ៉ុប អាចនឹងយល់ព្រមពន្យារពេល Brexit ជាលើកទី៣, នេះបើតាមប្រភពស្និទនឹងប្រធានាធិបតីបារាំង

(ព្រុចសែល)៖ ប្រភពស្និទនឹងប្រធានាធិបតីបារាំង លោក អែមម៉ានុយអែល ម៉ាក្រុង បានឱ្យដឹងថាសហភាពអឺរ៉ុប ទំនងជានឹងយល់ព្រមពន្យារពេលការចាកចេញពីសហភាពអឺរ៉ុប ឬ Brexit របស់ចក្រភពអង់គ្លេស រហូតដល់ ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី២៨ ខែតុលា ឆ្នាំ២០១៩។

សេចក្ដីរាយការណ៍ខាងលើកើតមានឡើង នៅមុនពេលមន្ត្រីការទូតនៃប្រទេសជាសមាជិកសហភាពអឺរ៉ុបចំនួន២៧ ត្រូវជួបប្រជុំគ្នានៅព្រឹកថ្ងៃចន្ទនេះ (ម៉ោងនៅព្រុចសែល) ដើម្បីពិភាក្សា និងធ្វើការសម្រេចចិត្តលើ Brexit។ ប្រភព ស្និទនឹងលោក ម៉ាក្រុង បានឱ្យដឹងដូច្នេះថា៖«វាទំនងជានឹងមានកិច្ចព្រមព្រៀងមួយនៅព្រឹកថ្ងៃចន្ទនេះ រវាងបណ្ដាប្រទេសជាសមាជិកសភាពអឺរ៉ុបទាំង២៧ ស្ដីពីការពន្យារពេល Brexit រហូតដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០»។

គួរបញ្ជាក់ថា បើសិនជាមានកិច្ចព្រមព្រៀងមែន នោះវានឹងក្លាយជាការពន្យារពេល Brexit ជាលើកទី៣ តែបើគ្មាន វិញ អង់គ្លេសនឹងចាកចេញពីសហភាពអឺរ៉ុបតាមការគ្រោងទុកនៅថ្ងៃទី៣១ ខែតុលានេះដោយគ្មានកិច្ចព្រមព្រៀង៕

Comments

Popular posts from this blog

បញ្ជីរាយនាមកីឡាករក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ចំនួន៣០នាក់ លេីកទី១

អ៉ីរ៉ង់ បដិសេធការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម រហូតដល់៨៤% ដែលលើកឡើងដោយ IAEA និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច

សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេស យកចិត្តទុកដាក់រឿងអនាម័យ ពេលកម្ពុជារៀបចំការប្រកួតស៉ីហ្គេម