អាមេរិក និងចិនបន្តដើរលើផ្លូវវិជ្ជមាន ខណៈកិច្ចព្រមព្រៀងពាណិជ្ជកម្ម នឹងត្រូវចុះហត្ថលេខាក្នុងកិច្ចប្រជុំ G20 នៅឈីលី

(ប៉េកាំង)៖ អនុរដ្ឋមន្ត្រីការបរទេសចិនលោក ឡេ យូឆឹង (Le Yucheng) នៅថ្ងៃអង្គារនេះ បានឱ្យដឹងថា ប្រទេសចិន និងសហរដ្ឋអាមេរិកសម្រេចបាននូវការរីកចម្រើនមួយចំនួន នៅក្នុងកិច្ចចរចាពាណិជ្ជកម្ម ហើយបើភាគីទាំងពីរគោរពគ្នាទៅវិញមក គ្មានបញ្ហាណាមួយមិនអាចដោះស្រាយបាននោះទេ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃអង្គារ ទី២២ ខែតុលា ឆ្នាំ២០១៩។

ថ្លែងនៅក្នុងវេទិកា សៀងសាន (Xiangshan Forum) ក្នុងទីក្រុងប៉េកាំង លោក Le Yucheng បានលើកឡើងយ៉ាងដូច្នេះថា «គ្មានប្រទេសណាមួយអាចដោះស្រាយបញ្ហា ដោយមិនធ្វើការងារជាមួយប្រទេសដទៃទៀតនោះទេ ហើយជាការពិតណាស់ ពិភពលោកទាំងមូលចង់ឃើញចិន និងសហរដ្ឋអាមេរិកបញ្ចប់សង្រ្គាមពាណិជ្ជកម្មរវាងគ្នា ដើម្បីបញ្ជៀសសង្រ្គាមត្រជាក់»។

គួរជម្រាបថា កាលពីថ្ងៃសុក្រសប្ដាហ៍មុន ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានអះអាងថា កិច្ចព្រមព្រៀងពាណិជ្ជកម្មអាមេរិក និងចិន នឹងត្រូវបានចុះហត្ថលេខា នៅក្នុងកិច្ចប្រជុំកំពូលកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច អាស៊ី-ប៉ាស៊ីហ្វិក រៀបចំឡើងនៅប្រទេសឈីលី ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៧ ខែវិច្ឆិកា ខាងមុខនេះហើយ៕





Comments

Popular posts from this blog

បញ្ជីរាយនាមកីឡាករក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ចំនួន៣០នាក់ លេីកទី១

អ៉ីរ៉ង់ បដិសេធការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម រហូតដល់៨៤% ដែលលើកឡើងដោយ IAEA និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច

សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេស យកចិត្តទុកដាក់រឿងអនាម័យ ពេលកម្ពុជារៀបចំការប្រកួតស៉ីហ្គេម