ព្យុះទីហ្វុង Hagibis ផ្តាច់ជីវិតប្រជាជនជប៉ុនកើនដល់៤០នាក់ និងរបួស១៨៩នាក់
(តូក្យូ)៖ ក្រុមអ្នកជួយសង្រ្គោះ និងកងកម្លាំងស្វ័យការពារជប៉ុនសរុបរាប់សែននាក់ បានចូលទៅដល់តំបន់ដែលប្រជាជនកំពុងជាប់គាំង ដោយសារតែគ្រោះទឹកជំនន់ និងរអិលបាក់ដីនៅថ្ងៃចន្ទនេះ ខណៈចំនួនអ្នកស្លាប់បានកើនដល់ ៤០នាក់, ១៦នាក់បាត់ខ្លួន និង ១៨៩នាក់រងរបួសដោយសារព្យុះទីហ្វុងហាហ្គីប៊ីស (Hagibis)។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃចន្ទ ទី១៤ ខែតុលា ឆ្នាំ២០១៩។
Hagibis ជាព្យុះទីហ្វុងដ៏កំណាចបំផុតមួយ ដែលមិនធ្លាប់វាយប្រហារលើប្រទេសជប៉ុន ក្នុងរយៈពេលជាង ៦០ឆ្នាំមកនេះ បានចាកចេញពីតំបន់ដីគោកកាលពីថ្ងៃអាទិត្យ ប៉ុន្តែវាបានបន្សល់ទុកនូវការខូចខាតយ៉ាងសម្បើមនៅក្នុងទីក្រុងតូក្យូ និងបណ្តាខេត្តក្បែរខាងចំនួន០៦។ ទន្ទឹមគ្នាក្រុមអ្នកជួយសង្រ្គោះច្រើនជាង ១១០,០០០នាក់ ក្នុងនោះរួមមានកងកម្លាំងស្វ័យការពារចំនួន ៣១,០០០នាក់ បានចូលទៅដល់តំបន់ដែលប្រជាជនកំពុងជាប់គាំង ដោយសារគ្រោះទឹកជំនន់ និងគ្រោះរអិលបាក់ដីហើយ។
គួរបញ្ជាក់ថា បើតាមអាជ្ញាធរជប៉ុនមកទល់នឹងព្រឹកថ្ងៃចន្ទនេះផ្ទះ ៥៧,៥០០ខ្នង នៅតែបន្តគ្មានអគ្គិសនីប្រើប្រាស់នៅឡើយ ខណៈមធ្យោបាយធ្វើដំណើរមួយចំនួន ចាប់ផ្ដើមដំណើរការឡើងវិញជាបណ្ដើរៗ និងប្រជាជនរាប់ពាន់នាក់កំពុងស្នាក់នៅ ក្នុងជម្រកបណ្ដោះអាសន្ននៅឡើយ។ ព្យុះទីហ្វុង Hagibis គឺជាព្យុះកំណាចបំផុតមួយ ដែលបានបោកបក់មកលើភាគអាគ្នេយ៍ និងខាងកើតជប៉ុនកាលពីល្ងាចថ្ងៃសៅរ៍ ជាមួយល្បឿនខ្យល់ជាង ២២០គីឡូម៉ែត្រក្នុងមួយម៉ោង៕

Comments