បច្ចេកវិទ្យាបំពាក់កាមេរ៉ាក្រោមអេក្រង់នឹងត្រូវបញ្ចេញដោយ Huawei នៅទីក្រុងប៉ារីស ដែលអាចនឹងត្រូវប្រើលើទូរស័ព្ទស៊េរី P40

(បរទេស)៖ ក្រុមហ៊ុន Huawei បានចាប់ផ្ដើមផ្ញើលិខិតអញ្ជើញទៅកាន់ភ្ញៀវកិត្តិយសនានា ដើម្បីចូលព្រឹត្តិការណ៍មួយ ដែលនឹងត្រូវរៀបចំឡើងនៅក្នុងទីក្រុងប៉ារីស ប្រទេសបារាំង នៅថ្ងៃទី១៧ ខែតុលាខាងមុខនេះ ខណៈមានការរំពឹងជាច្រើនថា ក្រុមយក្សចិនមួយនេះនឹងបញ្ចេញទូរស័ព្ទត្រកូល P ស៊េរីថ្មីចុងក្រោយគេបំផុតរបស់ខ្លួន។ នេះបើតាមការចេញផ្សាយដោយគេហទំព័រ t3.com នៅព្រឹកថ្ងៃចន្ទ ទី១៤ ខែតុលា ឆ្នាំ២០១៩។

យោងតាមវែបសាយបច្ចេកវិទ្យាខាងលើ នៅក្នុងព្រឹត្តិការណ៍នៅថ្ងៃទី១៧ ខែតុលាខាងមុខនេះ ក្រុមហ៊ុន Huawei នឹងបញ្ចេញទូរស័ព្ទស៊េរីថ្មី ដែលគ្មានគែមអេក្រង់ ជាមួយកាមេរ៉ាបង្កប់នៅក្រោមផ្ទៃអេក្រង់តែម្តង ខណៈមានពាក្យចចាមអារ៉ាមជាច្រើនថា វាអាចជាទូរស័ព្ទស្មាតហ្វូន Huawei P40 ដែលជាធម្មតានឹងត្រូវចេញលក់នៅដើមត្រីមាសទី ២ រៀងរាល់ឆ្នាំ។

សម្រាប់បច្ចេកវិទ្យាបំពាក់កាមេរ៉ាក្រោមស្រទាប់អេក្រង់នេះ គឺត្រូវបានបង្ហើបដំបូងដោយក្រុមហ៊ុន Oppo ប៉ុន្តែវាស្ថិតនៅក្នុងការសាកល្បងប៉ុណ្ណោះ ហើយសម្រាប់គុណភាពរូបភាពវិញ ក៏មិនទាន់អាចទទួលយកបាន ១០០ភាគរយនោះដែរ។ ដោយឡែកអ្នកជំនាញបច្ចេកវិទ្យាធំៗ កំពុងរង់ចាំតេស្តបច្ចេកវិទ្យាប្រភេទនេះ ដែលនឹងត្រូវបញ្ចេញដោយ Huawei វិញម្តង។

គួរបញ្ជាក់ថា ក្រុមហ៊ុនបច្ចេកវិទ្យាចិន Huawei បានបញ្ចេញទូរស័ព្ទដៃស៊េរី Huawei P20 នៅខែមេសា ឆ្នាំ២០១៨ និង Huawei P30 នៅខែមីនា ឆ្នាំ២០១៩។ ប៉ុន្តែអ្វីដែលគេចង់ដឹងនោះគឺថា បើសិនវាជា Huawei P40 មែនតើវានឹងមានប្រើប្រាស់កម្មវិធីរបស់ Google ដែរឬទេ បន្ទាប់ពី Huawei Mate 30 និង Huawei Mate 30 Pro ដែលត្រូវបានបញ្ចេញកាលពីខែកញ្ញាកន្លងទៅ មិនមានបំពាក់ Apps និង Services របស់ក្រុមហ៊ុន Google នោះទេ ប៉ុន្តែកិច្ចចរចាពាណិជ្ជកម្មរវាងចិន និងអាមេរិក កំពុងជះពន្លឺមកជាបណ្តើរៗហើយ៕

Comments

Popular posts from this blog

បញ្ជីរាយនាមកីឡាករក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ចំនួន៣០នាក់ លេីកទី១

អ៉ីរ៉ង់ បដិសេធការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម រហូតដល់៨៤% ដែលលើកឡើងដោយ IAEA និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច

សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេស យកចិត្តទុកដាក់រឿងអនាម័យ ពេលកម្ពុជារៀបចំការប្រកួតស៉ីហ្គេម