អាមេរិក៖ ផ្ទុះករណីបាញ់ប្រហារនៅរដ្ឋ Kansas បណ្តាលឲ្យមនុស្ស៤នាក់ស្លាប់ និង៥នាក់របួស

(វ៉ាស៊ីនតោន)៖ មនុស្ស០៤នាក់បានស្លាប់ និង០៥នាក់ទៀតបានរងរបួស ក្នុងហេតុការណ៍ផ្ទុះអាវុធនៅរង្គសាលមួយកន្លែង ស្ថិតនៅរដ្ឋកាន់សាស់ (Kansas) របស់សហរដ្ឋអាមេរិក។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន CNA នៅព្រឹកថ្ងៃចន្ទ ទី០៧ ខែតុលា ឆ្នាំ២០១៩។

ករណីខាងលើបានកើតឡើងនាថ្ងៃអាទិត្យ (ពេលវេលាក្នុងតំបន់របស់អាមេរិក) នៅរង្គសាលឈ្មោះ តេឃ្វីឡាខេស៊ី (Tequila KC)។ បើតាមសេចក្តីថ្លែងការណ៍របស់ ប៉ូលិសប្រចាំទីក្រុងកាន់សាស់ស៊ីធី (Kansas City) ពួកគេបានរកឃើញមនុស្សសរុបចំនួន ០៩នាក់ ដែលត្រូវគេបាញ់ប្រហារ ក្នុងនោះ០៤នាក់បាត់បង់ជីវិតនៅក្នុងរង្គសាលតែម្តង រីឯ០៥នាក់ដែលរបួសត្រូវបានប្រទះឃើញនៅខាងក្រៅ។

គួរជម្រាបថា យោងតាមលទ្ធផលស៊ើបអង្កេតជាបឋមរបស់ប៉ូលិសអាមេរិក មូលហេតុដែលបានបណ្តាលឲ្យមានការបាញ់ប្រហារបែបនេះ គឺបណ្តាលមកពីការឈ្លោះទាស់ទែងគ្នាក្នុងរង្គសាលខាងលើ ខណៈជនសង្ស័យពីរនាក់ ដែលប្រដាប់ដោយកាំភ្លើង បានរត់គេចខ្លួនពីកន្លែងកើតហេតុ។ ប៉ូលិសបានបញ្ចេញរូបភាពជនសង្ស័យទាំងពីរនាក់ និងស្នើឲ្យសាធារណជនជួយកំណត់អត្តសញ្ញាណ៕









Comments

Popular posts from this blog

បញ្ជីរាយនាមកីឡាករក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ចំនួន៣០នាក់ លេីកទី១

អ៉ីរ៉ង់ បដិសេធការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម រហូតដល់៨៤% ដែលលើកឡើងដោយ IAEA និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច

សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេស យកចិត្តទុកដាក់រឿងអនាម័យ ពេលកម្ពុជារៀបចំការប្រកួតស៉ីហ្គេម