ទីបំផុត កញ្ញាឯក​ជា​ម្ចាស់ផ្ទះ របស់​វេណេស៊ុយអេឡា ក្លាយជា​ម្ចាស់​មកុដ «Miss Grand International 2019»!

(ភ្នំពេញ)៖​ កម្មវិធីប្រឡង ប្រកួតប្រជែងសម្រស់ សមត្ថភាព និងទេពកោសល្យ លំដាប់ថ្នាក់ពិភពលោក «Miss Grand International 2019» ក្រោយឆ្លងកាត់ការប្រកួតប្រជែងដល់ស្វិតស្វាញ អស់រយៈពេលច្រើនថ្ងៃ និង ច្រើនសប្តាហ៍រួចមកដែលមានប្រទេស វេណេស៊ុយអេឡា ធ្វើជាម្ចាស់ផ្ទះ ពេលនេះគេបានរកឃើញម្ចាស់ជយលាភី និងក្លាយជារាជនីគ្រងមកុដដែលមានតម្លៃជាង៣០ម៉ឺនដុល្លា បានទៅលើបវរកញ្ញា ដែលជាតំណាងម្ចាស់ផ្ទះ វេណេស៊ុយអេឡា នាង ​Lourdes​ ​Valentina​ ​Figuera ដោយយកឈ្នះបេក្ខនារីមកពីជុំវិញពិភពលោក ប្រមាណ៦០ប្រទេស។

​ខណៈដែលបវរកញ្ញា តំណាងម្ចាស់ផ្ទះ វេណេស៊ុយអេឡា ក្ដោបបានតំណែងម្ចាស់មកុដ ​​​«Miss Grand International 2019» ដោយមានការបំពាក់មកុដផ្ទាល់ដោយបវរកញ្ញាដែលជាម្ចាស់ជយលាភី​ឆ្នាំ​២០១៨​ ​មក​ពី​ប្រទេស​ប៉ារ៉ាហ្គាយ​ ​ក្នុងនោះគេសង្កេតឃើញមាន​បវរកញ្ញា​មក​ពី​៤​​ប្រទេស​ ផ្សេងទៀត​ក៏​ទទួល​បាន​លទ្ធផល​ល្អ​ដែរ​ក្នុង​ការប្រកួត​នេះ​ ​​គឺ​បវរកញ្ញា​ប្រទេស​ម៉ិកស៊ីកូ​ ​ទទួល​បាន​ជ័យលាភី​រង​ទី​១​,​ ​បវរកញ្ញា​ប្រទេស​ថៃ​ ​ទទួល​បាន​ជ័យលាភី​រង​ទី​២​,​ ​បវរកញ្ញា​ប្រទេស​ប៉ាណាម៉ា​​ទទួល​បាន​ជ័យលាភី​រង​ទី​ ​៣​ ​និង​ បវរ​កញ្ញា​ប្រទេស​ប្រេ​ស៊ីល​ ​ទទួល​បាន​ជ័យលាភី​រង​ទី​ ​៤​ ​។​

យ៉ាងណាមិញ ចំពោះជ័លលាភី នេះដែរ គេសង្កេតឃើញ មានការចូលរួមអបអរសាទរជាច្រើន ពីសំណាក់មហាជន ជុំវិញពិភពលោក ជាពិសេសគឺ ប្រជាជនវេណស៊ុយអេឡា ទាំងមូលតែម្ដង ខណៈដែលមានសិទ្ធិធ្វើជាម្ចាស់ផ្ទះក្នុងការប្រកួត ហើយមានបេក្ខភាពដែលជាតំណាងប្រទេសខ្លួនជាប់ជាជយលាភីថែមទៀត នេះជាមោទនភាពដ៏អស្ចារ្យផងដែរ សម្រាប់ប្រទេសវេណេស៊ុយអេឡា។

គួរបញ្ជាក់ផងដែរកម្មវិធីប្រឡង លំដាប់ថ្នាក់ពិភពលោកនេះក៏មានបេក្ខភាពតំណាងកម្ពុជាចូលរួមដែរ គឺ​កញ្ញា ដេត ស្រីនាឌ តែអាក់ខានវីញដោយបញ្ហាអសន្តិសុខប្រទេសវេណេស៊ុយអេឡា៕











Comments

Popular posts from this blog

បញ្ជីរាយនាមកីឡាករក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ចំនួន៣០នាក់ លេីកទី១

អ៉ីរ៉ង់ បដិសេធការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម រហូតដល់៨៤% ដែលលើកឡើងដោយ IAEA និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច

សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេស យកចិត្តទុកដាក់រឿងអនាម័យ ពេលកម្ពុជារៀបចំការប្រកួតស៉ីហ្គេម