សហរដ្ឋអាមេរិកពិតជាព្រួយបារម្ភខ្លាំងណាស់ ខ្លាចចិនលូកលាន់កិច្ចការបោះឆ្នោតតៃវ៉ាន់
(តៃប៉ិ)៖ សហរដ្ឋអាមេរិកបានបង្ហាញក្តីបារម្ភថា ចិនកំពុងតែព្យាយាមដាក់សម្ពាធលើកោះតៃវ៉ាន់ ដើម្បីជះឥទ្ធិពលដល់ការបោះឆ្នោតជ្រើសរើសប្រធានាធិបតី ដែលនឹងធ្វើឡើងនៅតៃវ៉ាន់ក្នុងខែមករា ឆ្នាំ២០២០។ នេះបើតាមការដកស្រង់ការផ្សាយ ចេញ ពីសារព័ត៌មាន CNA នៅរសៀលថ្ងៃសុក្រ ទី២២ ខែវិច្ឆិកា ឆ្នាំ២០១៩។
លោក ប្រ៊ែនត៍ គ្រីស្ទីនសិន (Brent Christensen) ដែលជាមន្រ្តីតំណាងសហរដ្ឋអាមេរិក ប្រចាំនៅកោះតៃវ៉ាន់ បានប្រាប់ក្រុមអ្នកសារព័ត៌មានក្នុងទីក្រុងតៃប៉ិ នាថ្ងៃសុក្រនេះថា សកម្មភាពរបស់រដ្ឋាភិបាលទីក្រុងប៉េកាំង កំពុងជាបញ្ហាគួរឲ្យបារម្ភចំពោះអាមេរិក។ លោក Christensen បានលើកឡើងយ៉ាងដូច្នេះថា «ពួកយើងដឹងថា ចិនកំពុងតែព្យាយាមដាក់សម្ពាធតាមវិធីសាស្រ្តចម្រុះលើតៃវ៉ាន់ ក្រោមចេតនាចង់ជះឥទ្ធិពល ដល់ដំណើរការលទ្ធិប្រជាធិបតេយ្យរបស់កោះតៃវ៉ាន់ ដែលជារឿងគួរឲ្យបារម្ភមែនទែន»។
ការបញ្ចេញមតិពីសំណាក់មន្រ្តីរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន ខាងលើនេះបានកើតមានឡើង ក្រោយតៃវ៉ាន់ទើបតែបានថ្កោលទោសចិន ជុំវិញមូលហេតុដូចគ្នា នោះគឺតៃវ៉ាន់បានចោទចិនថា កំពុងប្រឹងប្រែងជ្រៀតជ្រែកដំណើរការ នៃលទ្ធិប្រជាធិបតេយ្យរបស់ខ្លួន នៅមុនការបោះឆ្នោតជ្រើសរើសប្រធានាធិបតី និងសភាតៃវ៉ាន់ថ្ងៃទី១១ ខែមករា ឆ្នាំ២០១៩។
គួរជម្រាបថា ដូចប្រទេសជាច្រើនទៀតនៅជុំវិញពិភពលោកដែរ សហរដ្ឋអាមេរិកមិនមានទំនាក់ទំនងការទូតផ្លូវការជាមួយតៃវ៉ាន់ឡើយ ហើយគោរពនយោបាយចិនតែមួយរបស់ចិន ប៉ុន្តែស្របពេលជាមួយគ្នា អាមេរិកមានទំនាក់ទំនងមិនផ្លូវការជាមួយតៃវ៉ាន់ និងបានជួយដែនកោះនេះការពារខ្លួន តាមរយៈការលក់សព្វាអាវុធឲ្យ ដែលជាចំណុចទីក្រុងប៉េកាំងមិនពេញចិត្តជាខ្លាំង។ ម៉្យាងវិញទៀតសហរដ្ឋអាមេរិក គឺជាខ្នងបង្អែកធំជាងគេរបស់តៃវ៉ាន់ នៅលើឆាកអន្តរជាតិ៕

Comments