លោក ព្រហ្ម ម៉ាញ បើក​សាលា​បង្រៀន​អាយ៉ៃ និង​ចម្រៀងភ្លេងការ ដោយ​មិន​គិតថ្លៃ ដល់​កូនខ្មែរ​ជំនាន់ក្រោយ!

(ភ្នំពេញ)៖ សិល្បករជើងចាស់ ដ៏មានទេពកោសល្យ ពោរពេញទៅដោយសមត្ថភាព និងបទពិសោធន៍ ទទួលបានការគាំទ្រខ្លាំង ក៏ដូចជាគោរពស្រឡាញ់ពីសំណាក់ អ្នកសិល្បៈជំនាន់ក្រោយ ព្រមទាំងមហាជនស្ទើរគ្រប់ស្រទាប់ គឺលោក ព្រហ្ម ម៉ាញ កំពុងធ្វើឲ្យទស្សនិកជនកោតសរសើរខ្លាំង តាមរយៈសកម្មភាព ដែលបង្ហាញពីទឹកចិត្តស្រឡាញ់ និងគំរូដ៏ល្អ ខណៈដែលលោកបានបង្កើតសាលាបង្រៀនផ្នែកសិល្បៈបុរាណ ពោលគឺបង្កើតសាលាបង្រៀនអាយ៉ៃ និងចម្រៀងភ្លេងការ ដោយឥតគិតថ្លៃ ដល់កូនខ្មែរជំនាន់ក្រោយ ដែលចង់សិក្សាក៏ដូចជាដើម្បីចួលរួមថែរក្សា និងលើកស្ទួយនូវសិល្បៈបុរាណខ្មែរ។

ថ្លែងតាមរយៈកិច្ចសម្ភាសន៍របស់លោក ហេង ឡុង សិល្បករជើងចាស់ លោក ព្រហ្ម ម៉ាញ បានឲ្យដឹងដែរថា លោកបានបើកថ្នាក់បង្រៀនអាយ៉ៃ នេះចាប់តាំងពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៩មកម្ល៉េះ ដែលទីតាំងបង្រៀន គឺស្ថិតក្នុងបុរី KC ជិតវត្តតាំងក្រសាំង អាស័យដ្ឋាន L14 បុរី KC សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ លេខទំនាក់ទំនង ០១២ ៨៦៨ ៨០៨ ដែលការបើកជាសាលាបង្រៀននេះ គឺមិនមានគិតប្រាក់កម្រៃពីសិស្ស ដែលមានបំណងមករៀនសិល្បៈបុរាណដ៏កម្រមួយនេះ។ មិនត្រឹមតែប៉ុណ្ណោះ សម្រាប់សិស្សមកពីបណ្តាខេត្ត លោក ព្រហ្ម ម៉ាញ ក៏មានជាកន្លែងស្នាក់នៅ និងបាយទឹកដោយមិនគិតថ្លៃ ក៏ប៉ុន្តែលុះត្រាសិស្សនោះមានការអត់ធ្មត់ ក្នុងការរៀនសូត្រមកជាមួយដែរ។

ជាមួយគ្នានេះ ការបើកបង្រៀនដោយមិនគិតប្រាក់កម្រៃបែបនេះរបស់លោក ព្រហ្ម ម៉ាញ គឺក្នុងគោលបំណងចង់បណ្ដុះគំនិតឲ្យកូនខ្មែរជំនាន់ក្រោយគ្រប់ៗរូប មានទឹកចិត្តស្រឡាញ់ ក៏ដូចជាចូលរួមថែរក្សាឲ្យគង់វង្ស និងលើកស្ទួយសិល្បៈដ៏ចំណាស់របស់ខ្មែរ ឲ្យមានការរីកចម្រើន៕










Comments

Popular posts from this blog

បញ្ជីរាយនាមកីឡាករក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ចំនួន៣០នាក់ លេីកទី១

អ៉ីរ៉ង់ បដិសេធការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម រហូតដល់៨៤% ដែលលើកឡើងដោយ IAEA និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច

សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេស យកចិត្តទុកដាក់រឿងអនាម័យ ពេលកម្ពុជារៀបចំការប្រកួតស៉ីហ្គេម