លិខិតមិត្តអ្នកអាន៖ ក្តីសុខរបស់ប្រជាពលរដ្ឋកម្ពុជា គឺជាស្នាមញញឹមរបស់តេជោសែន

ប្រការនេះបានធ្វើឱ្យយើងនឹកឃើញដល់ថ្ងៃ២០ ឧសភា ឆ្នាំ១៩៧៥ ដែលក្រុមក្បត់ជាតិអំពាវនាវឱ្យប្រជាជនចេញពីទីក្រុងភ្នំពេញ។
ជាក់ស្តែង គឺមិនដូចអ្វីដែលពុកម៉ែ ពូមីង តាយាយមួយចំនួនបានគិតនោះទេ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងច្បាស់ថា «ប្រទេសជាតិយើងមានសុខសន្តិភាពពេញលេញ ទើបយើងអាចប្រារព្ធពិធីបុណ្យជាតិធំៗ ប្រចាំឆ្នាំបែបនេះបាន។ បើគ្មានសន្តិភាពទេ ក៏គ្មានពិធីបុណ្យអុំទូកថ្ងៃនេះដែរ»។
«ដើម្បីអបអរសាទរនៅក្នុងខួប៦៦ឆ្នាំនៃ ទិវាបុណ្យឯករាជ្យជាតិលើកទី៦៦ និងខួបនៃការបង្កើតកងយោធពលខេមរភូមិន្ទ ខ្ញុំសូមអញ្ជើញបងប្អូនទាំងក្នុង និងក្រៅប្រទេសទទួលទានអំបុក ដែលជានំចំណីអត្តសញ្ញាណជាតិខ្មែរយើង នៅក្រោមពាក្យស្លោក អំបុកខ្មែរ ថែ ជាតិ សាសនា និងព្រះមហាក្សត្រ»។ នេះគឺជាការប្រកាសជាសាធារណៈ តាមរយៈ Facebook ផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន នៃកម្ពុជា។ សម្តេចក៏បានបញ្ជាក់យ៉ាងច្បាស់ថា «គ្មាននរណាវ៉ៃគ្នានៅកណ្តាលរាជធានីភ្នំពេញទេ»។ ជារួមសម្តេចតេជោ សែន ស៊ូប្តូរជីវិតដើម្បីជាតិ សាសនា និងព្រះមហាក្សត្រយ៉ាងជាក់ច្បាស់!
ប្រទេសកម្ពុជាកំពុងប្រារព្ធខួបអនុស្សាវរីយ៍៦៦ឆ្នាំ នៃបុណ្យឯករាជ្យជាតិនៅថ្ងៃទី៩ ខែវិច្ឆិកា ខណៈមេដឹកនាំក្រុមឧទ្ធាមក្រៅច្បាប់អំពាវនាវឱ្យពលរដ្ឋខ្មែរទូទាំង ប្រទេស និងកងកម្លាំងប្រដាប់អាវុធក្រោកឈរឡើងតវ៉ាប្រឆាំងដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ដែលកើតចេញពីការបោះឆ្នោត។ ត្រឹមចំនុចនេះ ជាបច្ច័យគំនិតយ៉ាងច្បាស់ក្រឡែត ដែលបង្ហាញអំពីការគិតគូរសេចក្តីសុខរបស់ប្រជាពលកម្ពុជា ខុសគ្នាដាច់ស្រលាស់រវាងសម្តេចតេជោ ហ៊ុន សែន និងជនក្បត់ជាតិ សម រង្ស៉ី!
សុខសន្តិភាព ដែលរាជរដ្ឋាភិបាលកម្ពុជាបច្ចុប្បន្នខិតខំរក្សាទុកដើម្បីសេចក្តីសុខ សុភមង្គលរបស់ប្រជារាស្ត្រខ្មែរក្នុងសម័យនេះ មិនមែនជាងាយស្រួលនោះទេ។ បើទោះបីជាប្រជាពលរដ្ឋមួយចំនួនតូច មានការថ្នាំងថ្នាក់លើរដ្ឋាភិបាលក្តី ក៏សម្តេចតេជោ សែន លោកតែងតែផ្តល់ការសណ្តោសប្រណីជានិច្ច។
សរុបមក ខ្ញុំមានជំនឿថា ប្រជាពលរដ្ឋកម្ពុជាទាំងអស់នឹងបន្តរស់នៅក្រោមដំបូងសន្តិភាពដូចសព្វថ្ងៃ ហើយរួមដៃគ្នាថែរក្សាសន្តិភាពនេះ ដើម្បីការបន្តការអភិវឌ្ឍប្រទេសជាតិយើងឱ្យកាន់តែរីកចម្រើនជឿនលឿនថែមទៀត៕
ដោយ៖ ឯម ​ច័ន្ទមករា

Comments

Popular posts from this blog

បញ្ជីរាយនាមកីឡាករក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ចំនួន៣០នាក់ លេីកទី១

អ៉ីរ៉ង់ បដិសេធការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម រហូតដល់៨៤% ដែលលើកឡើងដោយ IAEA និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច

សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេស យកចិត្តទុកដាក់រឿងអនាម័យ ពេលកម្ពុជារៀបចំការប្រកួតស៉ីហ្គេម