សម្តេចតេជោ ហ៊ុន សែន ដាក់ចេញយុទ្ធសាស្ត្រស្នូល៥ចំណុច ដែលកម្ពុជាត្រូវផ្តោតការយកចិត្តទុកដាក់ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីជំរុញការអភិវឌ្ឍន៍ជាតិ

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ បានដាក់ចំណុចស្នូលចំនួន៥ ដែលជាយុទ្ធសាស្ត្រអនុវត្តរួម ហើយដែលកម្ពុជាត្រូវផ្តោតការ យកចិត្តទុកដាក់ប្រកបដោយ ស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីឲ្យជំរុញឲ្យប្រទេសជាតិបន្តអភិវឌ្ឍន៍ រុងរឿងខ្លាំងឡើងថែមទៀត។

ការប្រកាសដាក់ចេញនូវយុទ្ធសាស្ត្រស្នូលទាំង៥នេះ ធ្វើឡើងក្នុងឱកាសដែលសម្តេចតេជោ ហ៊ុន សែន បានអញ្ជើញផ្សព្វផ្សាយ និងប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «ផែនការយុទ្ធសាស្ដ្រអភិវឌ្ឍន៍ជាតិ (ផ.យ.អ.ជ.) ២០១៩-២០២៣» ដែលប្រារព្ធធ្វើឡើងនៅសណ្ឋាគារសុខាភ្នំពេញ។
យុទ្ធសាស្ត្រស្នូលទាំង៥ដែលដាក់ចេញដោយសម្តេចតេជោ ហ៊ុន សែន រួមមាន៖
ទី១៖ ការបន្តពង្រឹងសុខសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ និងសណ្តាប់ធ្នាប់សង្គម ដើម្បីលើកកម្ពស់វិធានការច្បាប់, ការញរសិទ្ធិ និងសេចក្តីថ្លៃថ្នូររបស់មនុស្ស, លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ដើម្បីបង្កើតនូវបរិយាកាសនយោបាយ និងសន្តិសុខអនុគ្រោះ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព នៅក្នុងរយៈពេលវែង ។
ទី២៖ ការជំរុញឱ្យមានកំណើនសេដ្ឋកិច្ចខ្ពស់ រឹងមាំ រយៈពេលវែងក្នុងរង្វង់ ៧% និងការកាត់បន្ថយភាពក្រីក្រឱ្យ បានកាន់តែទាបក្រោម១០%។
ទី៣៖ ការអនុវត្តប្រកបដោយប្រសិទ្ធភាព នូវយុទ្ធសាស្ត្រអភិវឌ្ឍសេដ្ឋកិច្ចជនបទ សំដៅលើកកម្ពស់ស្ថានភាព សេដ្ឋកិច្ចនៅសហគមន៍ជនបទ តាមរយៈការសម្របសម្រួលរៀបចំផែនការ និងការអនុវត្តកម្មវិធី ជាមួយស្ថាប័នញក់ព័ន្ធ របស់រាជរដ្ឋាភិបាល ដោយផ្តោតលើការបង្កើនផលិតភាព និង ពិពិធកម្មវិស័យកសិកម្ម, ការអភិវឌ្ឍកសិឧស្សាហកម្ម ការស្តារឡើងវិញ និងការកសាងបណ្តាញផ្លូវជនបទ ព្រមទាំងការបណ្តុះបណ្តាលបច្ចេកទេស, មុខវិជ្ជាជីវៈ និងសេវាសុខភាព នៅតំបន់ជនបទ ។
ទី៤៖ ការបន្តពង្រឹងការសម្របសម្រួលញណិជ្ជកម្ម និងការធ្វើសមាហរណកម្មសេដ្ឋកិច្ចកម្ពុជា ទៅក្នុងទីផ្សារឤស៊ាន និងក្នុងមហាអនុតំបន់ទន្លេមេគង្គ និង តំបន់អភិវឌ្ឍត្រីកោណកម្ពុជា ឡាវ វៀតណាម និងកម្មវិធីអភិវឌ្ឍនានារបស់ខ្លួន សម្រាប់វិស័យមួយចំនួន រួមមានហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ ផ្លូវថ្នល់ ផ្លូវរថភ្លើង កំពង់ផែ និង ព្រលានយន្តហោះ, ការអភិវឌ្ឍវិស័យឯកជន ជាពិសេសការរៀបចំផែនការ និង ការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេស, ការសម្របសម្រួលការធ្វើញណិជ្ជកម្ម និងវិស័យឧស្សាហកម្ម, ការបង្កើតលក្ខខណ្ឌចាំបាច់នានា ដើម្បីធ្វើសមាហរណកម្មសហគ្រាសធុនតូច និងមធ្យម ក្នុងវិស័យមិនរៀបរយ ទៅក្នុងសេដ្ឋកិច្ចរៀបរយវិញ ។
ទី៥៖ ការបន្តពង្រឹងសមត្ថភាពស្ថាប័នរាជរដ្ឋាភិបាល តាមរយៈការផ្តល់សេវាប្រកបដោយប្រសិទ្ធភាព ដើម្បីជំរុញវប្បធម៌តម្លាភាព និងគណនេយ្យភាព។ រៀបចំ និង អនុវត្តយុទ្ធសាស្ត្រអភិវឌ្ឍសមត្ថភាពនៅគ្រប់ស្ថាប័នសាធារណៈឱ្យ បានទូលំទូលាយ ដើម្បីធានានូវប្រសិទ្ធភាពនៃសេវាសាធារណៈឱ្យកាន់តែប្រសើរឡើង។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា គោលនយោបាយរបស់រាជរដ្ឋាភិបាល អាណត្តិទី៦ នៃរដ្ឋសភា គឺការកែទម្រង់អភិបាលកិច្ច ដើម្បីបន្តធានាឲ្យមានការអភិវឌ្ឍន៍សង្គម សេដ្ឋកិច្ចខ្ពស់ ប្រកបដោយចីរភាព និងបរិយាប័ន្ន។ បច្ចុប្បន្នទោះបីកម្ពុជាមានមូលដ្ឋានគាំទ្ររឹងមាំយ៉ាងណាក្តី ក៏ប៉ុន្តែនៅមានការងារត្រូវបន្តយកចិត្តទុកដាក់ និងដោះសា្រយបន្ថែមទៀត ជាពិសេសបញ្ហាប្រឈមមួយចំនួនដែលមិនទានសម្រេចបានស្របតាមផែនការអភិវឌ្ឍន៍ជាតិឆ្នាំ២០១៤-២០១៨កន្លងមក។
សម្តេចតេជោ ហ៊ុន សែន បានអំញវនាវដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៅគ្រប់ក្រសួង-ស្ថាប័ន, កងកម្លាំងប្រដាប់ឤវុធ និងឤជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់, ដៃគូអភិវឌ្ឍ, សង្គមស៊ីវិល, អង្គការមិនមែនរដ្ឋាភិបាល និងវិស័យឯកជន សូមបន្តផ្តល់កិច្ចសហការ និងការគាំទ្រគ្រប់បែបយ៉ាង ឱ្យកាន់តែសកម្ម ដើម្បីក្រសួងផែនការឤចដំណើរការតាមដាន ត្រួតពិនិត្យការអនុវត្ត និងរៀបចំគោលនយោបាយជាតិ ត្រួតពិនិត្យ និងវាយតម្លៃផែនការយុទ្ធសាស្ត្រអភិវឌ្ឍជាតិ ២០១៩- ២០២៣ ទទួលបានជោគជ័យ និងមានប្រសិទ្ធភាពខ្ពស់៕

Comments

Popular posts from this blog

បញ្ជីរាយនាមកីឡាករក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ចំនួន៣០នាក់ លេីកទី១

អ៉ីរ៉ង់ បដិសេធការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម រហូតដល់៨៤% ដែលលើកឡើងដោយ IAEA និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច

សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេស យកចិត្តទុកដាក់រឿងអនាម័យ ពេលកម្ពុជារៀបចំការប្រកួតស៉ីហ្គេម