សហរដ្ឋអាមេរិកថ្កោលទោសអំពើហិង្សានៅហុងកុង និងអំពាវនាវឲ្យចិនធានា ចំពោះសិទ្ធិសេរីភាពក្នុងទីក្រុងនេះ
(វ៉ាស៊ីនតោន)៖ មន្រ្តីជាន់ខ្ពស់អាមេរិកម្នាក់បាននិយាយថា រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនថ្កោលទោសចំពោះការប្រើអំពើហិង្សា ដោយមិនសមហេតុផលនៅក្នុងទីក្រុងហុងកុង ហើយបានទទូចឲ្យរដ្ឋាភិបាលទីក្រុងប៉េកាំង ធានាការពារនូវសិទ្ធិសេរីភាពរបស់ហុងកុង ស្របពេលដែលប៉ូលិសហុងកុង និងក្រុមបាតុករបានបន្តប៉ះទង្គិចយ៉ាងតានតឹង។ នេះបើតាមការដកស្រង់ការផ្សាយ ចេញពីសារព័ត៌មាន CNA នៅព្រឹកថ្ងៃចន្ទ ទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩។
មន្រ្តីជាន់ខ្ពស់អាមេរិកបានលើកឡើងដូច្នេះថា «ពួកយើងថ្កោលទោស ចំពោះការប្រើកម្លាំងបាយដោយមិនសមហេតុសមផល ហើយសូមទទូចឲ្យភាគីទាំងសងខាង បញ្ឈប់អំពើហិង្សា ហើយងាកទៅចរចាគ្នាដោយសន្តិវិធី»។ មន្រ្តីដដែលរូបនោះបានបន្តថា «ដូចដែលលោកប្រធានាធិបតី ដូណាល់ ត្រាំ ធ្លាប់បានលើកឡើង សហរដ្ឋអាមេរិករំពឹងថា ទីក្រុងប៉េកាំងនឹងគោរពតាមការប្តេជ្ញារបស់ខ្លួន ដែលស្ថិតក្រោមកិច្ចព្រមព្រៀងចិន-អង់គ្លេស ហើយការពារសិទ្ធិសេរីភាព ប្រព័ន្ធយុត្តិធម៌ និងលទ្ធិប្រជាធិបតេយ្យរបស់ទីក្រុងហុងកុង»។
គួរជម្រាបថា បច្ចុប្បន្នអំពើហិង្សាមានលក្ខណៈកាន់តែអាក្រក់ទៅ ក្រោយក្រុមបាតុករយក សាកលវិទ្យាល័យធំមួយជាទីតាំងប្រយុទ្ធជាមួយប៉ូលិស។ ប៉ុន្តែអ្វីដែលគេព្រួយបារម្ភ នោះគឺខ្លាចចិនប្រើប្រាស់កងទ័ព ដើម្បីដោះស្រាយវិបត្តិនៅក្នុងទីក្រុងហុងកុង។ នាថ្ងៃចន្ទនេះ ប៉ូលិសហុងកុងទើបតែបានព្រមានថា គេនឹងប្រើប្រាស់ «គ្រាប់កាំភ្លើងពិត» បើសិនជាក្រុមបាតុករមិនព្រមបញ្ឈប់ ការវាយប្រហារលើក្រុមមន្ត្រីប៉ូលិសដោយប្រើប្រាស់ធ្នូ និងគ្រាប់បែកសាំងទេនោះ៕

Comments