លិខិតមិត្តអ្នកអាន៖ «សម រង្ស៊ី អស់ហាងឆេង ខំប្រឹងតោងកន្ទុយ កឹម សុខា»

អ្វីជាការកត់សម្គាល់ ចាប់ពីក្រោយថ្ងៃ ៩ វិច្ឆិកាមក ទាំងគណបក្សប្រជាជនកម្ពុជា ទាំងសហគមន៍អន្តរជាតិ ទាំងសារព័ត៌មានបរទេសនិងក្នុងស្រុក បានឈប់និយាយពីឈ្មោះ សម រង្ស៊ី ទៀតហើយពីព្រោះពួកគេដឹងថា ចប់ហើយសករាជ សម រង្ស៊ី ។ ផ្ទុយទៅវិញពួកគេនិយាយតែពីឈ្មោះ កឹម សុខា តែប៉ុណ្ណោះ។ សូម្បីសហគមន៍អឺរ៉ុបក៏អត់និយាយសោះពីឈ្មោះ សម រង្ស៊ី ដែរ។ រីឯសហរដ្ឋអាមេរិកឯណោះវិញ តាមរយៈលិខិតរបស់លោក ដូណាល់ ត្រាំ ផ្ញើជូននាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានបញ្ជាក់ជំហរដែរថា ខ្លួនមិនដែលគាំទ្រឲ្យមានការផ្លាស់ប្តូររបបនៅកម្ពុជាឡើយ។ ជំហរផ្លូវការរបស់សហរដ្ឋអាមេរិក នេះគឺជាការទះកំភ្លៀង និងវាយសំពងយ៉ាងដំណំទៅលើ សម រង្ស៊ី ដែលតែងតែទន្ទិញរត់មាត់ពីការផ្លាស់ប្តូររបបនៅកម្ពុជា។
សរុបមកវិញ លោក សម រង្ស៊ី ដែលខំស្រែកខ្វើយៗតាមហ្វេសប៊ុកថា សង្គ្រោះជាតិនឹងរស់ឡើងវិញ និងថា «កឹម សុខា និង សម រង្ស៊ី ជាមនុស្សតែមួយ» គឺជាសំឡេងបោកប្រាស់ដ៏ឥតន័យអ្វីទៀតឡើយសម្រាប់ក្រុមអ្នកគាំទ្រអតីតបក្សប្រឆាំង ជាពិសេសវារឹតតែគ្មានហាងឆេងអ្វីបន្ទិចសោះសម្រាប់ភាគី កឹម សុខា ដែលតែងតែទទួលការប្រមាថគ្រប់បែបយ៉ាងពី សម រង្ស៊ី ផ្ទាល់ក៏ដូចជាពីសំណាក់ក្រុមឆ្កែកាចរបស់ សម រង្ស៊ី។
ពេលនេះ សម រង្ស៊ី នៅសល់តែប្រពន្ធគាត់, អេង ឆៃអ៊ាង, មួរ សុខហួរ និងមនុស្សមួយដំបរស្វាទៀតប៉ុណ្ណោះ ដែលនៅបន្តគាំទ្រដោយសារគ្មានជម្រើស។ ក្រៅពីនោះគឺភាគច្រើនបំផុតគេបាននាំគ្នា Goodbye សម រង្ស៊ី អស់ទៅហើយ។
ដូច្នេះហើយបានជា សម រង្ស៊ី ខំប្រឹងធ្វើមុខក្រាសឃ្មឹក តោងកន្ទុយកឹម សុខា មិនព្រមលែងទោះជាត្រូវក្រុមអ្នកកឹម សុខានិយមវាយប្រហារនិងសើច ចំអកអោយ យ៉ាងណាក៏ដោយ៕ សូមលោក សម រង្ស៊ី ស្តាប់សំដីផ្ទាល់របស់លោក កឹម សុខា នាពេលកន្លងទៅនេះចុះ!
ដោយ៖ អ្នកតាមដាននយោបាយតុកាហ្វេ

Comments

Popular posts from this blog

បញ្ជីរាយនាមកីឡាករក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ចំនួន៣០នាក់ លេីកទី១

អ៉ីរ៉ង់ បដិសេធការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម រហូតដល់៨៤% ដែលលើកឡើងដោយ IAEA និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច

សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេស យកចិត្តទុកដាក់រឿងអនាម័យ ពេលកម្ពុជារៀបចំការប្រកួតស៉ីហ្គេម