សម្តេចតេជោ ហ៊ុន សែន ផ្ញើលិខិតឆ្លើយតបទៅប្រធានាធិបតី ដូណាល់ ត្រាំ និងយល់ព្រមឲ្យក្រុមការងារនៃប្រទេសទាំងពីរធ្វើកិច្ចការជាមួយគ្នា ដើម្បីស្តារទំនុកចិត្ត និងកសាងចំណងមិត្តភាពឡើងវិញ
(ភ្នំពេញ)៖ កន្លងទៅថ្មីៗនេះប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានផ្ញើលិខិតពីរច្បាប់ជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដើម្បីបញ្ជាក់ជំហររបស់សហរដ្ឋអាមេរិក ដែលចង់បង្កើនទំនាក់ទំនងចំណងមិត្តភាពទ្វេភាគីកាន់តែល្អប្រសើរថែមទៀតជាមួយកម្ពុជា ហើយអ្វីដែលកាន់តែពិសេសទៀត គឺលោកប្រធានាធិបតី បានបញ្ជាក់ក្នុងលិខិតរបស់ខ្លួនថា អាមេរិកគោរពអធិបតេយ្យភាពរបស់កម្ពុជា ហើយមិនគាំទ្រចំពោះការការផ្លាស់ប្តូររបបម្តងណាឡើយ ព្រមទាំងស្នើសុំឲ្យក្រុមការងារកិច្ចការបរទេសនៃប្រទេសទាំងពីរ កម្ពុជា-អាមេរិក ធ្វើកិច្ចការជាមួយគ្នាដើម្បីស្តារចំណងមិត្តភាពរវាងប្រទេសទាំងពីរឡើងវិញ។
លិខិតដ៏កម្រទាំងពីរច្បាប់របស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ត្រូវបានយកប្រគល់ជូនសម្តេចតេជោ ហ៊ុន សែន ដោយផ្ទាល់ដៃពីសំណាក់លោក Patrick Murphy អគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា នាល្ងាចថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩នេះនាវិមានសន្តិភាព។
នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានធ្វើលិខិតឆ្លើយតបទៅប្រធានាធិបតី ដូណាល់ ត្រាំ ដោយយល់ព្រមឲ្យក្រុមការងារកិច្ចការបរទេសនៃប្រទេសទាំងពីរ ធ្វើកិច្ចការជាមួយគ្នា ដើម្បីស្តារទំនុកចិត្ត និងភាពជឿជាក់ឡើងវិញនឹងកសាងឡើងវិញ នូវចំណងមិត្តភាពរវាងប្រទេស និងប្រជាជនយើងទាំងពីរ។
ជាមួយនោះដែរ សម្តេចតេជោ ហ៊ុន សែន ក៏សូមទទួលយកការអញ្ជើញរបស់ប្រធានាធិបតី ដូណាល់ ត្រាំ ដើម្បីចូលរួមកិច្ចប្រជុំកំពូលពិសេស អាស៊ាន-អាមេរិក ដែលនឹងប្រព្រឹត្តទៅនៅត្រីមាសទី១ នៃឆ្នាំ២០២០ នៅសហរដ្ឋអាមេរិក។
សូមអានលិខិតរបស់សម្តេចតេជោ ហ៊ុន សែន ឆ្លើយតបទៅកាន់ប្រធានាធិបតីដូណាល់ ត្រាំ៖៖

Comments